ប្រទេសសាអូឌីអារ៉ាប៊ី មនុស្សស្ល-ា./ប់បន្តគ្នាជាង ៥០០ នាក់ ក្រោយសម្រុកទៅចូលរួមពិធីសាសនា ​Hajj ក្រោមកម្ដៅថ្ងៃ ៥១​ អង្សារ

សារព័ត៌មានក្រៅប្រទេស បានរាយការណ៍ពីករណីការស្លាប់របស់មនុស្សរហូតដល់ទៅជាង ៥០០ នាក់ នៅក្នុងពិធីសាសនាឈ្មោះ Hajj នាប្រទេសសាអូឌីអារ៉ាប៊ី ក្រោយពីកម្តៅឡើងទៅដល់ ៥១ អង្សារ។

តាមព័ត៌មានបានឱ្យដឹងថា ពិធី Hajj បានចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Mecca នាប្រទេសសាអូឌីអារ៉ាប៊ី តាំងពីថ្ងៃទី ១៤ ខែមិថុនាមកម្ល៉េះ ដោយមានមនុស្សចូលរួមជាច្រើនពាន់នាក់ឯណោះ ហើយចាប់តាំងពីថ្ងៃនោះមក ក៏មានមនុស្សចាប់ផ្តើមស្លាប់ទៅរឿយៗ រហូតដល់ទៅ ៥៥០ នាក់ គឺដោយសារតែប៉ះពាល់ពីកម្តៅ ដែលបានឡើងរហូតដល់ទៅ ៥១.៨ អង្សារ។ ក្នុងនោះចំណោម ៥៥០ នោះ មាន ៣២៣ នាក់ ជាជនជាតិអេហ្ស៊ីប ជនជាតិទូនីសេ ៣៥ នាក់ ជនជាតិចូដេន ៤១ នាក់ ជនជាតិអ៊ីរ៉ង់ ១១ នាក់ ជនជាតិសេណេកាល់ ៣ នាក់ និង ជនជាតិឥណ្ឌូនេស៊ី ១៤៤ នាក់។

យ៉ាងណាមិញ ក្រសួងសុខាភិបាលរបស់សាអូឌីអារ៉ាប៊ី កំពុងតែមមាញឹកក្នុងការជួយព្យាបាលដល់មនុស្ស ២៧០០ នាក់ទៀត ដែលកំពុងតែប៉ះពាល់ពីកម្តៅនៅក្នុងពិធីនេះដូចគ្នា។ ហើយគេក៏បានដាស់តឿន ឱ្យអ្នកចូលរួមផ្សេងៗទៀតផឹកទឹកឱ្យបានជាប្រចាំ និង ចៀសវាងការចេញទៅកណ្តាលថ្ងៃ នៅពេលដែលកម្តៅកំពុងតែឡើងខ្លាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង