ខួបកំណើត Peypey Dy ឆ្នាំនេះ ឆ្លងជាមួយអ្នកម្ដាយ ហើយបានធ្វើឲ្យភ្ញៀវអួលដើមកពេញមួយកម្មវិធី

កម្សាន្ត៖ កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅនេះ តារាកំប្លែង Peypey Dy បានប្រារព្ធពិធីខួបកំណើតមួយយ៉ាងអធិកអធមនៅលើកោះ ដែលកាន់តែពិសេសជាងរាល់ឆ្នាំ។ ជាមួយគ្នានេះ រូបលោក បានធ្វើឲ្យភ្ញៀវដែលចូលរួម ព្រមទាំងអ្នកលេងបណ្ដាញសង្គម អួលដើមករគ្រប់ៗគ្នា។

តាមរយៈការបង្ហោះនៅក្នុងថ្ងៃកំណើតរបស់ Peypey Dy បានសរសេរថា “ថ្ងៃកំណើតកូនឆ្នាំនេះ ពិសេសរាប់រយលានដង មានន័យបំផុតបានឆ្លងពេលវេលានេះជាមួយនឹងម៉ាក់” ដែលសារនេះ គឺពិតជាបានធ្វើឲ្យអ្នកអានរំភើបក្ដុកក្ដួល ព្រោះតែឃើញរូបភាព តារាប្រុសរូបនេះ និង អ្នកម្ដាយយំអោបគ្នា។

ម៉្យាងទៀត បើយើងក្រឡេកទៅមើលក្នុងកម្មវិធីវិញ គឺមានភាពសប្បាយរីករាយ ចូលរួមសុទ្ធតែតារាល្បីៗ ដែលជាមិត្តជិតស្និទរបស់ម្ចាស់ខួប។ ដោយឡែក មើលទៅម្ចាស់កម្មវិធី ហាក់ដូចជាស្ងប់ស្ងាត់មិនសូវបង្ហោះរូបភាពនោះឡើយ ធ្វើឲ្យអ្នកគាំទ្ររង់ចាំមើលជាខ្លាំង៕

ប្រភព៖ Peypey Dy

អត្ថបទដែលជាប់ទាក់ទង