មន្ត្រីជាន់ខ្ពស់ការងារអំពាវនាវកម្មករបន្តអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការការឆ្លងជំងឺផ្តាសាយនិងជំងឺកូវីដ-១៩
ភ្នំពេញ៖ ឯ.ឧ កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់និយោជកនិងកម្មករនិយោជិតទាំងអស់ត្រូវបន្តអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីបង្ការនិងការពារការឆ្លងរាលដាលជំងឺផ្តាសាយនិងជំងឺកូវីដ-១៩ខណៈជំងឺទាំងនេះកំពុងមានការកើនឡើង។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសពីការកើនឡើងនូវករណីជំងឺផ្តាសាយ និងជំងឺកូវីដ-១៩នៅក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះនៅក្នុងបណ្តាប្រទេសជាច្រើន៕