២៥ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងសរុបចំនួន២៤៩ករណី និងឃាត់ខ្លួនយុវជនសរុបចំនួនជាង ៩០០នាក់

ភ្នំពេញ ៖ ២៥ថ្ងៃ នៃការចេញបញ្ជារបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពោលគិត ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នសមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាបក្មេងទំនើងសរុបចំនួន២៤៩ករណី និងឃាត់ខ្លួនយុវជនសរុបចំនួនជាង ៩០០នាក់។

បើយោងតាមការបញ្ជាក់ របស់លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការកន្លងទៅនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន៕

អត្ថបទដែលជាប់ទាក់ទង