ក្រសួងការងារនឹងបញ្ចូលជំនាញថ្មីចំនួន៧បន្ថែមទៀតក្នុងកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងដាក់បញ្ចូលជំនាញថ្មីចំនួន៧បន្ថែមទៀតទៅក្នុងកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងទៅអនាគត។ឯ.ឧ កត្តា អ៊ន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាជំនាញថ្មីទាំង៧រួមមាន ការដំឡើងដំបូល ការថែទាំនិងជួសជុលទោចក្រយានយន្ត ការថែទាំនិងជួសជុលម៉ាស៊ីនធុនតូច ការដំឡើងនិងថែទាំបណ្តាញកុំព្យូទ័រ ការដំឡើងនិងអនុវត្តបច្ចេកវិទ្យាឌីជីថល ការងារការិយាល័យជួរមុខ និង.សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។

ឯ.ឧ កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រនិងយុវជនមកពីគ្រួសារងាយរងហានិភ័យនិងយុវជនទូទៅចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

អត្ថបទដែលជាប់ទាក់ទង