រដ្ឋមន្ត្រីសុខាភិបាលជំរុញថ្នាក់ដឹកនាំនិងមន្រ្តីត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានជំរុញដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែសនិងត្រូវឆ្លើយតប និងដោះស្រាយបញ្ហាឱ្យបានល្អ ទាន់ពេលវេលានិងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីលើកម្ពស់គុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ឯ.ឧ រដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវចេះជួយគ្នា សាមគ្គីគ្នា ត្រូវមានទំនាក់ទំនងល្អរវាងបុគ្គលនិងបុគ្គល អង្គភាពនិងអង្គភាព ចូលរួមដោះស្រាយបញ្ហារួមគ្នា៕