ប្រទេសឥណ្ឌា រថភ្លើង ២ បុកគ្នាពេញទំហឹង មួយជាប់ឆ្កឹងឡើងលើអាកាស ស្លា-./ប់របួសមនុស្សជាង ៣០ នាក់

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ រដ្ឋបាលផ្លូវដែកភាគខាងជើងប្រទេសឥណ្ឌា (NFR) បានប្រកាសដំណឹងដ៏រន្ធត់មួយ ដែលរថភ្លើងដឹកអ្នកដំណើរ Kanchanjungha Express លេខ 13174 បានបុកគ្នាពេញទំហឹងជាមួយរថភ្លើងដឹកទំនិញ នៅវេលាម៉ោងប្រមាណ ៩ ព្រឹកនា Raangapani ជិតស្ថានីយ New Jalpaiguri រដ្ឋ West Bengal។

តាមការបញ្ជាក់ពីមន្ត្រិប៉ូលិសម្នាក់នៅកន្លែងកើតហេតុបានរៀបរាប់ថា៖ «យ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់ និងប្រមាណ ២៥ ទៅ ៣០ នាក់ផ្សេងទៀតរងរបួស»។ បើតាមវីដេអូថតនៅកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញសភាពនៃរថភ្លើងទាំងពីរ គឺប៉ះទង្គិចគ្នាខ្លាំង រហូតរថភ្លើងដឹកទំនិញហោះឆ្កឹងឡើងទៅលើអាកាស។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសទី ៤ ដែលមានបណ្ដាញផ្លូវដែកធំជាងគេបំផុតលើពិភពលោក ដោយគិតជាចម្ងាយសរុបប្រវែងដល់ទៅជាង ១២៦ ០០០ គីឡូម៉ែត្រ។ តាមអ្នកជំនាញបានឱ្យដឹងថា ប្រព័ន្ធមធ្យោបាយនេះ គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រទំនើប និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែយ៉ាងណាមិញ គឺវាឧស្សាហ៍ជួបប្រទះបញ្ហា ដោយសារតែការថែទាំមិនបានល្អ ឬក៏តួគ្រឿង ឬផ្លូវមានការខូចខាត៕ ទស្សនាវីដេអូនៅទីនេះ

អត្ថបទដែលជាប់ទាក់ទង