តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាអ្នកមានបទពិសោធរឿងបំណុល និង ដោះស្រាយរួចរាល់បានចេញមកបង្ហោះសារលើកទឹកចិត្តកាន់អ្នកកូនបំណុលគេទាំងអស់
ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាពហុជំនាញអ្នកនាង ខាត់ សុឃីម ធ្លាប់ជាកូនបំណុលគេកាលពីពេលកន្លងទៅរហូតធ្វើឱ្យតារាស្រីរូបនេះធ្លាប់មានវិបត្តិផ្លូវចិត្តថែមទៀតផង។ ជាការពិត ដ្បិតថារស់មានបំណុលក៏ពិតមែនក៏តារាស្រីរូបនេះព្យាយាមតស៊ូដោះស្រាយរហូតបច្ចុប្បន្នមានជីវភាពធូរធារឡើងវិញ។
បន្ទាប់ពីរួចពីបំណុលមក គេឃើញថា គ្រួសារតារាចម្រៀងស្រី ខាត់ សុឃីម ជាគ្រួសារមួយកក់ក្តៅមានសុភមង្គល ពោលគឺមានតែស្នាមញញឹម និង ភាពសប្បាយរីករាយជាប់ជានិច្ច ហើយអ្នកនាង ខាត់ សុឃីម ជាមនុស្សម្នាក់ស្រឡាញ់ក្រុមគ្រួសាររបស់ខ្លួនណាស់។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែអ្នកនាង ខាត់ សុឃីម ដែលជាអ្នកមានបទពិសោធរឿងបំណុល និង ដោះស្រាយរួចរាល់បានចេញមកបង្ហោះសារលើកទឹកចិត្តកាន់អ្នកកូនបំណុលគេទាំងអស់ឱ្យរឹងមាំ និង តស៊ូដោះស្រាយបញ្ហាឱ្យបានចប់ដើមចប់ចុង។ តាមការបង្ហោះរបស់សិល្បករឆ្នើមរូបនេះបានសរសេរថា ៖ «ដរាបណានៅជំពាក់លុយគេ ហាមអស់សង្ឃឹម ហាមបាក់ទឹកចិត្ត ត្រូវតែរឹងមាំ តស៊ូ ដើម្បីរកលុយសងគេ»៕