វិធីសាស្ត្របង្ការការឆ្លងមេរោគ នៅពេលដែលអ្នកត្រូវសត្វឆ្មាខាំ មិនត្រូវបង្អង់យូរ ត្រូវប្រញាប់ធ្វើតាមក្បួន

យល់ដឹង៖ ជាការពិតណាស់ សត្វឆ្មា គឺជាសត្វចិញ្ចឹមដែលគួរឲ្យស្រឡាញ់ មនុស្សភាគច្រើនតែងតែចូលចិត្តចិញ្ចឹមវាដើម្បីចាប់សត្វកណ្ដុរ ឬទុកដើម្បីកំដរ។ ដោយឡែក បើទោះបីជាឆ្មាអ្នកស្លូតយ៉ាងណាក៏ដោយ ក៏វាអាចនឹងខាំអ្នកដោយចៃដន្យ ​ឬខ្វាចអ្នកផងដែរ ហើយសត្វឆ្មាជាសត្វដែលមានពិស។

ពិសេសនៅពេលដែលវាខាំ ពិសវានឹងជ្រាបចូលក្នុងខ្លួនអ្នកភ្លាមៗ បើសិនជាអ្នកមិនបានព្យាបាលឲ្យទាន់ពេលវេលា មេរោគនឹងជ្រាបចូលពេញសារពាង្គកាយយ៉ាងឆាប់រហ័ស។ លើសពីនោះ ប្រសិនបើសត្វឆ្មារបស់អ្នកកំពុងមានផ្ទុកជម្ងឺផងនោះ ក្នុងរយៈពេល២៤ម៉ោងទៅ៤៨ម៉ោង អ្នកអាចនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។

ដូចនេះ វិធីសាស្ត្រដែលអ្នកគួរអនុវត្តភ្លាមៗ នៅពេលដែលសត្វឆ្មាខាំ ដើម្បីចៀសផុតពីការឆ្លងជម្ងឺផ្សេងៗ៖

១.​ អ្នកត្រូវលាងកន្លែងរបួសនោះ ជាមួយនឹងសាប៊ូកញ្ចាត់មេរោគឲ្យស្អាត ឲ្យបាន៥នាទី ហាមអេះកន្លែងរបួសជាដាច់ខាត ដើម្បីកុំឲ្យហើម និងឡើងកន្ទួល។

២. ទុករបួសឲ្យស្ងួតបន្ទាប់ពីលាងរួច ហើយរុំបង់បិទរបួស។

៣. បន្ទាប់ពីអនុវត្តវិធីទាំងពីរខាងលើរួចហើយ អ្នកត្រូវទៅពេទ្យ ដើម្បីពិនិត្យរបួស​ និងទទួលការចាក់ថ្នាំវ៉ាក់សាំង ក៏ដូចជាថ្នាំលេប។

គួរបញ្ជាក់ផងដែរថា បើទោះបីជាឆ្មាចិញ្ចឹមរបស់អ្នក ត្រូវបានចាក់វ៉ាក់សាំងការពាររួចហើយក៏ពិតមែន ប៉ុន្ដែអ្នកនូវតែត្រូវទៅពេទ្យជាដាច់ខាត ប្រសិនជាអ្នកត្រូវវាខាំ៕

ប្រភព​៖ Medical News Today

 

អត្ថបទដែលជាប់ទាក់ទង