ដាណឺម៉ាកបានហាមឃាត់ប្រជាជនរបស់ខ្លួន មិនឲ្យទទួលទានមីហឹរកញ្ចប់ ផលិតនៅប្រទេសកូរ៉េខាងត្បូងមួយចំនួន ដោយសារតែមានរសជាតិហឹរខ្លាំងពេក
ដាណឺម៉ាក៖ សារព័ត៌មាន The Local របស់ដាណឺម៉ាកបានចុះផ្សាយថា ប្រទេសមួយនេះបានហាមឃាត់ប្រជាជនរបស់ខ្លួន មិនឲ្យទទួលទានមីហឹរកញ្ចប់ ផលិតនៅប្រទេសកូរ៉េខាងត្បូងមួយចំនួន ដោយសារតែមានរសជាតិហឹរខ្លាំងពេក។
ពិតណាស់ មីហឹរកូរ៉េពិតជាពេញនិយមខ្លាំងក្នុងស្រទាប់យុវវ័យ និងមានការលក់ដាច់ជាខ្លាំងដែលនាំឲ្យមានការបង្កើនកម្រិតហឹររបស់មីនោះ ដែលដាណឺម៉ាកយល់ថា មីប្រភេទខ្លះ វាហឹរខ្លាំងពេក ដែលអាចប៉ះពាល់ដល់សុខភាពប្រជាជនខ្លួន។
មីហឹរដែលរដ្ឋាភិបាលឲ្យប្រមូលចេញពីទីផ្សារក្នុងស្រុកខ្លួននោះ រួមមានមី Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken, Hot Chicken Stew ដែលសុទ្ធសឹងជាមីរហឹរជាងធម្មតាគុណនឹងពីរ និងមានសារធាតុ capsaicin ខ្ពស់ខ្លាំង។
ក្រៅពីនោះ ដាណឺម៉ាកក៏បានអំពាវនាវកុំឲ្យប្រជាជនខ្លួនបរិភោគមីប្រភេទនេះ ជាពិសេសគឺក្មេងៗ ដែលអាចបណ្ដាលឲ្យពុលឬប៉ះពាល់ក្រពះធ្ងន់ធ្ងរ ប៉ុន្តែយ៉ាងណាមិញខាងក្រុមហ៊ុនផលិតមីទាំងនេះបានចេញមុខមកបកស្រាយថា ផលិតផលរបស់ខ្លួនគ្មានសារធាតុគ្រោះថ្នាក់អ្វីនោះទេ៕
ប្រភព៖ thelocal