កុំឱ្យខកខាន! រត់ជាមួយ Sai នៅព្រះវិហារ ដើម្បីអបអរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក
«Preah Vihear Temple Run» ជាព្រឹត្តិការណ៍រត់ដ៏ធំមួយនៅខេត្តព្រះវិហារ ដើម្បីអបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ព្រឹត្តិការណ៍រត់ ដើម្បីអបអរជោគជ័យដ៏អស្ចារ្យមួយនេះត្រូវបានរៀបចំ និងប្រារព្ធធ្វើជាថ្មីម្ដងទៀតនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ នៅលើទឹកដីនៃខេត្តព្រះវិហារជាមួយសិល្បករ សាយ និងក្រុមការងាររបស់លោកផ្ទាល់។ ចំពោះវិញ្ញាសារត់ត្រូវបានកំណត់ដូចខាងក្រោម៖
តម្លៃសម្រាប់ជនជាតិខ្មែរ៖
- យាត្រាចរបេតិកភណ្ឌចម្ងាយ ៧០០ ម៉ែត្រ (១៥$) ទទួលបាន អាវយឺត និងអាហារពេលព្រឹក
– ផ្លូវរត់នាគរាជចម្ងាយ ៧ គីឡូម៉ែត្រ (២០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់ ឌីទេពសែនជ័យ ចម្ងាយ ៧ គីឡូម៉ែត្រ (២០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់សួគ៌ាល័យចម្ងាយ ២១ គីឡូម៉ែត្រ (៣០$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
– ផ្លូវរត់ជញ្ជាំងដងរែកចម្ងាយ ៣០ គីឡូម៉ែត្រ (៣៥$) ទទួលបាន អាវយឺត, មេដាយ និងអាហារពេលព្រឹក
តម្លៃសម្រាប់ជនបរទេស៖
- យាត្រាចរបេតិកភណ្ឌចម្ងាយ ៧០០ ម៉ែត្រ (៣០$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ (១ថ្ងៃ) , អាវយឺត និងអាហារពេលព្រឹក
- ផ្លូវរត់នាគរាជចម្ងាយ ៧ គីឡូម៉ែត្រ (៣៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
- ផ្លូវរត់ ឌីទេពសែនជ័យ ចម្ងាយ ៧ គីឡូម៉ែត្រ (៣៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
- ផ្លូវរត់សួគ៌ាល័យចម្ងាយ ២១ គីឡូម៉ែត្រ (៤៥$) : ទទួលបាន: សំបុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
- ផ្លូវរត់ជញ្ជាំងដងរែកចម្ងាយ ៣០ គីឡូម៉ែត្រ (៥០$) : ទទួលបាន: បុត្រចូលទស្សនាប្រាសាទព្រះវិហារ(១ថ្ងៃ) , អាវយឺត, មេដាយ និងអាហារពេលព្រឹក
សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចូលរួមរត់ជាមួយកូនខ្មែរជាច្រើនរូបអាចចូះឈ្មោះតាមរយៈ ៖
App: https://onelink.to/bookmeplus
Website: https://bookme.plus/t/events/preah-vihear-temple-run
បញ្ជាក់៖ កាលបរិច្ឆេទរត់នៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤
កាលបរិច្ឆេទយកអាវ និងស្លាកលេខនៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៤
ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ បើគិតមកដល់ឆ្នាំ ២០២៤ នេះគឺមានរយៈពេល ១៦ ឆ្នាំហើយ។ ចំពោះការរត់អបអរនេះដែរ គឺជាលើកទី ២ ហើយលើកទី១បានធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣។ «ចូលរួមរត់ជាមួយគ្នាដើម្បីអបអរសាទរកម្ពុជានៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក»៕