សម្រស់មិនចាញ់គ្នាប៉ុន្មាននោះទេ ពេល ទេព បូព្រឹក្ស ថតជាមួយ DJ SODA
កម្សាន្ត៖ កាលថ្មីៗនេះអ្នកគាំទ្រ បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ តារាដ៏ល្បីទាំងពីរនោះ តារាស្រី ទេព បូព្រឹក្ស ហើយនិង DJ អន្តរជាតិ កូរ៉េខាងត្បូង DJ SODA ថតរូបជុំគ្នា។
ម្យ៉ាងណាមិញ បើក្រឡេកទៅមើលសម្រស់របស់ពួកគេទាំងពីរវិញនោះ ឃើញថាមានភាពស្រស់ស្អាត និងលេចធ្លោមិនចាញ់គ្នាប៉ុន្មានឡើយ ទោះបីពួកគេជាតារា មានជាតិសាសន៍ផ្សេងគ្នា និងមានអាយុខុសគ្នាច្រើនក៏ដោយ ក៏មើលទៅអ្នកទាំងពីរពិតជាស្រលាញ់រាប់អានគ្នាខ្លាំងណាស់។
ក្រោយពីឃើញបែបនេះ ហ្វេនៗ លាន់មាត់សរសើរសម្រស់អ្នកទាំងពីរ ថាភាពក្មេងជាងវ័យណាស់។ សម្រស់អ្នកម្តាយកូនមួយ ទេព បូព្រឹក្ស នៅតែមានភាពទាក់ទាញ ខណៈ DJ SODA ក៏មិនណយ ស្ថិតក្នុងវ័យក្បែរ ៤០ ហើយ តែសម្រស់មិនចាញ់ក្មេងវ័យ ២០ប្លាយឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖