មុននេះបន្តិច ក្រសួង ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១០ នាក់ ជាករណីឆ្លងក្នុងសហគមន៍
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤។
តាមរយៈសេចក្ដីជូនព័ត៌មានបានឱ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ រកឃើញករណីឆ្លងថ្មី ១០ នាក់, ករណីជាសះស្បើយ ៣ នាក់ និង ករណីស្លាប់ ០ នាក់។
តាមទិន្នន័យ ដែលផ្ដល់ដោយសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងផងដែរថា ករណីឆ្លងថ្មី ជំងឺកូវីដ-១៩ ទាំង ១០ នាក់ខាងលើ គឺសុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍៕
សូមមើលសេចក្ដីលម្អិតនៅខាងក្រោម ៖