តុងតែង រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ដើម្បីទទួលពិធីបុណ្យអុំទូក ខាងមុខនេះ
ភ្នំពេញ៖ នៅថ្ងៃទី ២៣ តុលា ២០២៣ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មានភារកិច្ចជាច្រើន ដើម្បីលើកសោភ័ណភាព របស់រាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ក្នុងនោះ ក្រុមការងារ បានកាត់ក្រៃមែកឈើ នៅតាមមហាវិថី សំខាន់ៗ នៅមហាវិថីព្រះសីហនុ បានរួចរាល់,នៅមហាវិថីព្រះសុរាម្រិត បានរួចរាល់, នៅសួនឆ្នេរទន្លេ បាននិងកំពុងអនុវត្ត, មហាវិថីសុធារស នឹងអនុវត្តនៅសប្តាហ៍នេះ, តិរិវិថីព្រះស៊ីសុវត្ថិ នឹងអនុវត្តនៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣, មហាវិថីព្រះនរោត្តម នឹងអនុវត្តនៅសប្តាហ៍ទី២ ខែវិច្ឆិកា ២០២៣។
ចំពោះ ការងារ លាបកំបោពណ៌សតាមគល់ដើមឈើ និងខឿនផ្លូវ នឹងអនុវត្តនៅ សប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ។ ដាក់ភ្លើងលម្អតាមដើមឈើ បង្គោលភ្លើង សួនច្បារ និងស្ពានសំខាន់ៗ ការងារនេះ ក្រុមការងារកំពុងអនុវត្ត។ រៀបចំរបាកាត់ទទឹងផ្លូវ, ។ លាបគំនូសចរាចរណ៍ តាមមហាវិថីសំខាន់ៗ នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ។
ការងារជួសជុលថ្មក្រានីត នៅតាមសួនច្បារ វិមានឯករាជ្យ សួនមុខវត្តបទុម សួនសម្តេចនាយក និងសួនឆ្នេរទន្លេ ការងារនេះ ក្រុមការងារ បាននឹង កំពុងអនុវត្ត ។ កែលម្អសួនរង្វង់មូលសម្តេចសង្ឃរាជ ជួន ណាត សួនច្រមុះជ្រូក ខាងលិចសួនរង្វង់មូល ជួន ណាត សួនសែនមនោរម្យ សួនរង្វង់មូលសំពៅមាស និងសួនច្រមុះជ្រូក ខាងជើងស្ពានអាកាស ៧មករា បានអនុវត្តរួចរាល់ ។ រៀបចំបន្ទប់ ទឹកចល័តចំនួន ១០០ គ្រឿង (៨-១០ ទីតាំង) ចាប់ពីមុខផ្សាររាត្រីដល់ស្ពានកោះពេជ្រ អនុវត្តនៅចុងសប្តាហ៍ទី២ ខែវិច្ឆិកា ២០២៣។ ការរៀបចំកម្លាំងចំនួន ៣៩២ នាក់ និងសំភារៈផ្សេងៗ សំរាប់ សម្អាតសម្រាម នៅលើសួនច្បារក្នុងកំឡុងពេលបុណ្យអុំទូក។ រៀបចំកន្លែង កីឡាករ អុំទូកស្នាក់នៅ។ ឈួសឆាយព្រៃត្រែង និងពង្រាបដី បាននឹងកំពុងសម្រប សម្រួល ។ រៀបចំហេដ្ឋារចនាសម្ព័ន្ធ (ទឹក ភ្លើង និងផ្លូវ) នឹងអនុវត្ត នៅសប្តាហ៍ទី១ ខែវិច្ឆិកា ២០២៣ ជាមួយនឹងការរៀបចំបន្ទប់ងួតទឹក ចំនួន ១០០ បន្ទប់និងបង្គន់ អនាម័យ ៣០០ គ្រឿង៕