គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្តាលអោយបុរសម្នាក់ស្លាប់
ក្រចេះ: នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៩-២៦០ ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ លើផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ)។
– រវាង ម៉ូតូនិងរថយន្ត ចំពីមុខច្រាសទិសគ្នា។
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ 1F-4605 បើកបរដោយឈ្មោះជុំ ប៉ូរា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ពាក់មួកសុវត្ថិភាព (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
-អ្នករួមដំណើរឈ្មោះម៉ៅ ហ៊ ភេទប្រុស អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិជាមួយគ្នា មិនពាក់មួកសុវត្ថិភាព (រងបួសបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ)។
– ធ្វើដំណេីរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។
-មូលហេតុ: វ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់។
លុះមកដល់ចំណុចកេីតហេតុខាងលេី ក៏បានវ៉ាជែងនិងរថយន្តមិនស្គាល់ម៉ាករួចក៏ជ្រុលទៅបុកចំពីមុខរថយន្ត ម៉ាក PRUIS ពណ៍ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0204 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនចោលរថយន្តនៅនឹងកន្លែងកើតហេតុ(គ្មានរងរបួស)។
-អ្នករួមដំណើរឈ្មោះសេង មាលីណា ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី (គ្មានរងរបួស)។
– ធ្វើដំណេីរពីទិសខាងជើង ឆ្ពោះទៅទិសខាងត្បូង។
សាកសពជនរងគ្រោះខាងលើកម្លាំងជំនាញសណ្តាប់ធ្នាប់បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាង ៖រថយន្ត ០១ គ្រឿង ខូចខាតធ្ងន់ និង ម៉ូតូ ០១ គ្រឿង ខូចខាតធ្ងន់ កម្លាំងជំនាញសណ្តាប់ធ្នាប់ បានយកមករក្សាទុកនៅ នៅអធិការដ្ធាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធីច្បាប់ ៕