ស្តេចប្រដាល់លំដាប់ពិភពលោក លោក Manny Pacquiao និយាយពាក្យមួយឃ្លាឱ្យប្រជាជនកម្ពុជារំភើបក្រៃលេង

កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ស្តេចប្រដាល់លំដាប់ពិភពលោក លោក Manny Pacquiao បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាមួយការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រកម្ពុជា។

បន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ស្ដេចប្រដាល់ជនជាតិហ្វីលីពីនរូបនេះ បានចូលរួមមហាព្រឹត្តិការណ៍គុនខ្មែរ ដែលធ្វើឡើងនៅវិមានកោះពេជ្រ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ព្រមទាំងបានធ្វើដំណើរទៅទស្សនាប្រាសាទអង្គរ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ព្រមទាំងដើរទស្សនាភូមិព្រះដាក់ក្នុងខេត្តសៀមរាប ហើយក៏បានពិសានំអាកោខ្មែរយើងដ៏ឈ្ងុយឆ្ងាញ់ផងដែរ។

ជាមួយនឹងសកម្មភាពទស្សនាដែនដីដ៏អច្ឆរិយៈ បូករួមប្រជាជនពោរពេញទៅដោយស្នាមញញឹមរាក់ទាក់ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ តាមរយៈគណនីរបស់លោក Manny Pacquiao បានបង្ហោះនូវរូបភាពអនុស្សាវរីយ៍ដែលបានមកទស្សនានៅកម្ពុជា ភ្ជាប់ជាមួយសារថា «Thank you Cambodia for the warm welcome» ដែលមានន័យថា ៖ «អរគុណប្រទេសកម្ពុជា សម្រាប់ការស្វាគមន៍ដ៏កក់ក្ដៅ»

អត្ថបទដែលជាប់ទាក់ទង