តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតអញ្ជើញលោកស្រី ចន ច័ន្ទលក្ខិណា និង មេធាវីរបស់ខ្លួន ចូលទៅបំភ្លឺ ក្នុងនាមជាដើមបណ្តឹង

ជាការពិតណាស់ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនច្បាស់ជាបានជ្រាបមកហើយ នូវដំណឹងនៃការដាក់ពាក្យបណ្តឹងរបស់ជំទាវ ចន ច័ន្ទលក្ខិណា ទៅកាន់រាជិនីសំឡេង ម៉េង កែវពេជ្ជតា ពីបទ បរិហារកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណៈ សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និងញុះញង់ឱ្យមានការរើសអើង។

បើតាមបណ្តឹងនោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតអញ្ជើញលោកស្រី ចន ច័ន្ទលក្ខិណា និង មេធាវីរបស់ខ្លួន ចូលទៅបំភ្លឺ ក្នុងនាមជាដើមបណ្តឹង ដែលបានប្តឹងអ្នកនាង ម៉េង កែវពេជ្ជតា ផងដែរ។

ដោយឡែកងាកមកកាន់ជំទាវ ចន ច័ន្ទលក្ខិណា ដែលជាដើមបណ្ដឹង​ ក៏បានបង្ហោះសារនៅព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ នេះថា៖ «ទើបថតចប់ អត់ទាន់បានគេងទេ! ឥឡូវចូលផ្ទះ ងូតទឹក ដូរសម្លៀកបំពាក់ទៅតុលាការ។ បំណាច់ព័ត៌មានចេញខ្ទរខ្ទារទៅហើយ ឱ្យគេដឹងតែម្តងទៅ ខ្ញុំជឿជាក់លើច្បាប់»៕

អត្ថបទដែលជាប់ទាក់ទង