រាជិនីសំឡេង ម៉េង កែវពេជ្ជតា ក្រោយពីទទួលបានដំណឹងត្រូវជំទាវ ចន ច័ន្ទលក្ខិណា ដាក់ពាក្យបណ្តឹងនោះ ហាក់មានការហួសចិត្ត រហូតបង្ហោះសារទាំងយប់

កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងជំទាវ ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្តឹងទៅកាន់រាជិនីសំឡេង ម៉ែង កែវពេជ្ជតា ពីបទ បរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ: សម្លុតកុំឲ្យដាក់ពាក្យបណ្តឹង និងញុះញង់ឲ្យមានការរើសអើង។

យ៉ាងណាមិញ ងាកមកកាន់រាជិនីសំឡេង ម៉េង កែវពេជ្ជតា ក្រោយពីទទួលបានដំណឹងត្រូវជំទាវ ចន ច័ន្ទលក្ខិណា ដាក់ពាក្យបណ្តឹងនោះ ហាក់មានការហួសចិត្ត រហូតបង្ហោះសារទាំងយប់ទៀតផង។

ក្នុងនោះ រាជិនីសំឡេង ម៉េង កែវពេជ្ជតា រៀបរាប់ថា៖ «ធ្វើអញ្ចឹងបានទៀត​ ? ?​ ប្តឹងរឿងអី​? ប្តឹងមែន ឬក៏ប្តឹង ដើម្បីរំខានខ្ញុំទេ​ ? ព្រោះបើតាមសាច់រឿងពិ​ត មិនមែនត្រូវប្តឹងខ្ញុំទេ​ តែត្រូវខ្ញុំប្តឹងវិញ​បានសម​! បងប្អូន​ ! ភស្តុតាងគេបង្កាច់បង្ខូច ជេរបញ្ចោរខ្ញុំនៅពេញក្នុងដៃ ខ្ញុំទាំងចាស់ទាំងថ្មី​។ បើតាមបងប្អូនបានឃើញដែរ​ តើអ្នកណាជាជនរងគ្រោះពិតប្រាកដ​ទៅបងប្អូន​? តែណ្ហើយ​ ឱ្យគេទៅមុនចុះ​ ព្រោះចរិតខ្ញុំ​ អារឿងឈ្លោះអីហ្នឹងខ្ញុំចាំតែដើរតាមក្រោយ​គេទេ​ គ្រាន់តែសូមប្រាប់​ថា បើខ្ញុំឈានជើងចេញដំណើរហើយ​ អ្នកឯងកុំស្រែកថាចាំបន្តិច ឬឈប់សិនដូចមុនទៀត​ឱ្យសោះ​!»

បន្ថែមពីនោះ ក្រោពីបានបង្ហាញអារម្មណ៍ហួសចិត្តហើយ អ្នកនាង​ ម៉េង កែវពេជ្ជតា ក៏បានបន្តថា៖ «តោះបងប្អូនយើង​ត្រៀមកម្លាំង​ យ៉ាងណាៗសូមឱ្យដឹងតែម្តងទៅថា​ ខ្ញុំ​ ម៉េង​ កែវពេជ្ជតា​ ជាសិល្បការនីម្នាក់ ដែលមានស្នាដៃជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរក្បែរ​ ៤០ ឆ្នាំនេះ​ ត្រូវបានក្រុមមនុស្សអគតិតាមឈ្នានិស បំផ្លាញក្តិចពន្លកមែកធាង​ និង តាមធ្វើ ទុក្ខបុកម្នេញ​គ្រប់រូបភាព​ បើទោះជាមហាជនបានដឹ ងបានឃើញ បានឮថាពួកគេខុសក៏ដោយ​ ក៏ពួកគេនៅតែស្រេកឃ្លានការចង់បំផ្លាញនេះមិនឈប់​ដែរ ដែលទង្វើនេះ វាសមតែជំនាន់ ប៉ុលពត ទេដែលធ្វើ ព្រោះ ប៉ុល ពត មានគោលការណ៍បំផ្លាញធនធានមនុស្ស​ ធនធានអប់រំ​ បើដូច្នេះមែន ខ្ញុំមិនខ្លាចនឹងតតាំងទេ​ តតាំងឱ្យដឹងសខ្មៅ​ និង សូមឱ្យសង្គ្រាមនេះក្លាយជាប្រវត្តិសាស្ត្រតែម្តងទៅ​»៕

អត្ថបទដែលជាប់ទាក់ទង