មោទនភាពសម្រាប់កម្ពុជា ទើប ១៤ ឆ្នាំ ក្មួយប្រុស សាយ ក្លាយជាយុវជនកម្ពុជាវ័យក្មេងដំបូងគេចូលរួមប្រកួតកីឡាអុកចក្រត្រង្គ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន
ស្របពេលវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន និង បោះជំហានប្រកួតលើឆាកអន្តរជាតិនោះ កីឡាអុកចក្រត្រង្គ ក៏ត្រូវបានចាត់ទុកជាកីឡាមួយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។
ម្យ៉ាងវិញទៀត កាលពីព្រឹត្តិការណ៍ Sea Game ឆ្នាំ ២០២៣ កន្លងទៅ កីឡាអុកចក្រត្រង្គ ក៏បានដាក់បញ្ជូល រីឯមេដាយក៏ត្រូវបានកីឡាករអុកចក្រត្រង្គរបស់ប្រទេសកម្ពុជាទទួលបានយ៉ាងច្រើនទៀតផង។
យ៉ាងណាមិញ នេះអាចចាត់ទុកថាជាមោទនភាពសម្រាប់កម្ពុជាក្នុងការប្រកួត «26th Asian Youth Chess Championship 2024» នាពេលខាងមុខនេះ ដោយកម្ពុជានឹងមានកីឡាករយុជនវ័យក្មេងដំបូងគេ ចូលរួមប្រកួតក្នុងកម្មវិធីខាងលើ។ ក្នុងនោះ កីឡាករយុជនកម្ពុជា ដែលនឹងទៅចូលរួមប្រកួតអុកចក្រត្រង្គយុវជនលំដាប់អន្តរជាតិមានឈ្មោះ Kim Sanker អាយុ ១៤ ឆ្នាំ។
ក្នុងនោះដែរ យុវជន Kim Sanker មានវ័យ ១៤ ដែលក្លាយទៅជាកីឡាករអុកចក្រត្រង្គកម្ពុជាវ័យក្មេងដំបូងគេ ដែលនឹងចូលរួមប្រកួត 26th Asian Youth Chess Championship 2024 ដោយយុវជនរូបនេះ ក៏ត្រូវបានគេស្គាល់ថា ជាក្មួយបង្កើតរបស់តារាចម្រៀង Original Song សាយ ផងដែរ។
គួរជម្រាបថា ក្មួយប្រុសរបស់លោក សាយ គឺ យុវជន Kim Sanker នឹងចូលរួមប្រកួតអុកចក្រត្រង្គអន្តរជាតិខាងលើឆាប់ៗនេះ ដោយការប្រកួតនឹងដំណើរការចាប់ពីថ្ងៃទី ០៩ ខែមិថុនា ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ នាឯទីក្រុងអាលម៉ាទី សាធារណរដ្ឋកាហ្សាក់ស្ថាន៕