ខួបឆ្នាំនេះ Nune អាយុ ៤៣ ឆ្នាំហើយ តែសម្រស់នៅផូរផង់ មើលទៅមិនចាស់សោះ

ឃើញសម្រស់តារាស្រីរូបស្រស់ Nune Woranuch ហើយ ជឿជាក់ថាមហាជនខ្លះមិនទាន់បានជ្រាបអាយុពិតរបស់នាងឡើយ ព្រោះបើមើលទៅសម្រស់ពិតនាងនៅពេលនេះម្នាក់ៗប្រាកដជាទាយថា អាយុរបស់នាងនៅខ្ទង ៣០ ឆ្នាំនៅឡើយ តែការពិតទៅអាយុរបស់នាង ៤៣ ឆ្នាំហើយ ដែលអ្នកណាៗឮហើយក៏លាន់មាត់វ៉ាវដែរថាស្រស់ស្អាត។

យ៉ាងណាមិញ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ក៏ត្រូវជាថ្ងៃខួបគម្រប់អាយុ ៤៣ ឆ្នាំ របស់ Nune Woranuch ផងដែរ បើទោះបីជាកម្មវិធីរៀបចំឡើងតូចសាមញ្ញក៏ពិតមែន តែថ្ងៃដ៏វិសេសវិសាលមួយនេះ មើលទៅតារាស្រី Nune Woranuch ហាក់មានស្នាមញញឹម និង រីករាយណាស់។

អ្វីដែលសំខាន់ ខួបឆ្នាំនេះ Nune Woranuch បានហៅតែមិត្តៗសម្លាញ់របស់នាងតែប៉ុណ្ណោះ ដែលមើលទៅពិតកក់ក្តៅ និង រីករាយជំនួសណាស់៕

អត្ថបទដែលជាប់ទាក់ទង