ជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺ កំពុងបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាមបណ្តោយស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺ កំពុងបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋស្ថិតនៅតាមបណ្តោយស្ទឹងព្រែកត្នោត។ ទាំងក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញផងដែរ។
ក្នុងនោះផ្ទះប្រជាពលរដ្ឋនៅជាយរាជធានីភ្នំពេញ ជាច្រើនខ្នងកំពុងរងការជន់លិច។ បើទោះបីជាយ៉ាងណា អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ព្រមទាំងមានការផ្តល់ស្បៀងអាហារផ្សេងៗសម្រាប់ពលរដ្ឋរងគ្រោះដោះស្រាយការលំបាកក្នុងជីវភាពផងដែរ។
ការជន់លិចនេះ ត្រូវបានរំពឹងថា នឹងធូរស្រាលទៅវិញ បើមិនមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើនៃខេត្តកំពង់ស្ពឺទេនោះ ៕