ប្រទេសឥណ្ឌា បានដាក់ស្នើរដ្ឋាភិបាលឱ្យមានការប្រកាសអាសន្នទូទាំងប្រទេស ក្រោយមានមនុស្សរាប់រយនាក់បានស្លាប់ ដោយសារបញ្ហាអាកាសធាតុឡើងកម្ដៅខ្លាំង

ថ្មីៗនេះ តុលាការរដ្ឋ Rajasthan ប្រទេសឥណ្ឌា បានដាក់ស្នើរដ្ឋាភិបាលឱ្យមានការប្រកាសអាសន្នទូទាំងប្រទេស ក្រោយមានមនុស្សរាប់រយនាក់បានស្លាប់ ដោយសារបញ្ហាអាកាសធាតុឡើងកម្ដៅខ្លាំង។

ប្រទេសឥណ្ឌា បច្ចុប្បន្នកំពុងរងការវាយប្រហារដោយរលកកម្ដៅខ្លាំងក្លា ដោយសីតុណ្ហភាពក្នុងក្រុងជាច្រើនក្នុងប្រទេស ហក់ឡើងលើស ៤៥ អង្សាសេ ដោយសូម្បីតែទីក្រុង Delhi ក៏កើនសីតុណ្ហភាពដល់ ៥២.៩ អង្សាសេ ដែលចំនួននេះគឺខ្ពស់ខ្លាំងមិនធ្លាប់មានពីមុនមកឡើយ។

តុលាការកំពូលនៅភាគខាងលិចរដ្ឋ Rajasthan ដែលជារដ្ឋមួយកំពុងប្រឈមនឹងអាកាសធាតុក្ដៅខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ បានប្រកាសនៅថ្ងៃទី ៣១ ខែឧសភា នេះថា រដ្ឋាភិបាល គឺមិនមានវិធានការសមស្របណាមួយ ក្នុងការការពារពលរដ្ឋពីរលកកម្ដៅនោះឡើយ។

តាមការរៀបរាប់ពីតុលាការបានលើកឡើងថា ៖ «ដោយសារតែស្ថានភាពអាកាសធាតុក្ដៅខ្លាំង មនុស្សរាប់រយនាក់បានស្លាប់ក្នុងខែនេះ។ ពួកយើងគ្មានភពណាមួយសាគួសម្រាប់ផ្លាស់ទៅនៅនោះឡើយ ដូចនេះប្រសិនបើយើងមិនមានវិធានការត្រឹមត្រូវណាមួយធ្វើឡើងពីឥលូវនេះទេ យើងនឹងបាត់បង់ឱកាសរៀងរហូតក្នុងការបង្កើតភាពចម្រុងចម្រើនដល់យុវជនជំនាន់ក្រោយ»

ខាងតុលាការដដែល បានស្នើឱ្យរដ្ឋាភិបាលរដ្ឋ រៀបចំថវិកាសម្រាប់ជួយដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ដោយសារកម្ដៅ ហើយក៏បានលើកឡើងដែរថា រដ្ឋាភិបាលឥណ្ឌា គួរតែប្រកាសអាសន្នទូទាំងប្រទេសចំពោះបញ្ហាគ្រោះអាកាសធាតុនេះ ដើម្បីឱ្យមានការបញ្ជូនជាជំនួយ ដូចទៅនឹងការជួយលើបញ្ហាទឹកជំនន់ ព្យុះ ឬ គ្រោះធម្មជាតិផ្សេងៗទៀតផងដែរ៕

A man drinks water from a bottle that he took out from a fridge installed by a local resident alongside a road to distribute cold water for passers-by for free, during hot weather in Kolkata, India, April 26, 2022. REUTERS/Rupak De Chowdhuri

អត្ថបទដែលជាប់ទាក់ទង