តារាកំប្លែង កាចុប រៀបរាប់ទាំងទឹកភ្នែកត្រូវគេវាយតម្លៃលើមុខមាត់ និង ជីវភាពតាំងពីតូច(វីដេអូ)
ថ្មីៗនេះ វីដេអូ Teaser ក្នុងកម្មវិធី V Talk Confession ដែលតារាកិត្តិយសជា តារាកំប្លែង កាចុប កំពុងតែមានការចាប់អារម្មណ៍ និង ក្តុកក្តួលយ៉ាងខ្លាំង ក្នុងការរៀបរាប់ពីជីវិតរបស់ខ្លួន។
វីដេអូ Teaser រយៈពេលជាង ២ នាទី នោះដែរ បានធ្វើឱ្យអ្នកទស្សនាមើលហើយអួលដើម-ក អាណិតដល់តារាកំប្លែង កាចុប ដែលត្រូវរងការប្រមាថតាំងពីតូចក៏ព្រោះតែរូបសម្រស់ និង ជីវភាពក្រីក្រ។
ក្នុងនោះ កាចុប បានរៀបរាប់ពាក្យ ដែលនាងធ្លាប់ទទួលរង គឺគេបាននិយាយថា «នាងធ្លាប់ត្រូវបានគេប្រមាថឱ្យថា មិនដឹងកើតមកធ្វើអ្វី បើមុខអាក្រក់ហើយក្រទៀត?»។
លើសពីនោះ កាចុប ក៏បានបន្ថែមថា ក្រោយមកបើទោះជា នាងមានការងារធ្វើ ជីវភាពអាចប្រសើរជាងមុនបន្តិចមែន ប៉ុន្តែនាងនៅតែត្រូវបានគេរើសអើងថា «គេអត់គិតថាម្នាក់ហ្នឹងល្បី ឬមិនល្បីទេ តែនាងនៅតែមុខអាក្រក់»។
យ៉ាងណាមិញ ពាក្យមួយឃ្លា ដែលកាន់តែធ្វើឱ្យអ្នកទស្សនាមិនអាចទប់ទឹកភ្នែកបាននោះ កាចុប បាននិយាយថា៖ «មុខមាត់នាងអាក្រក់ នាងក៏ចង់រស់ដូចគ្នាដែរ»៕
សូមទស្សនា វីដេអូខាងក្រោម៖
https://www.facebook.com/share/v/yVaaLwyCN3JAHrQL/