លក្ខណៈសម្បត្តិ ១០ ចំណុចនេះ ចង់ធ្វើពលទាហាននៅបញ្ជាការដ្ឋានការពារអាកាស អាចដាក់ពាក្យប្រឡងបាន

តាមរយៈលិខិតដែលទទួលបានពី សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ បានឱ្យដឹងថា អគ្គបញ្ជាការដ្ឋាន បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសពលទាហានថ្មី បំពេញក្របខណ្ឌឱ្យបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

ចំពោះទីកន្លែងចែក-ទទួលពាក្យសុំចូលបម្រើកងយោធពលខេមរភូមិន្ទ មានដូចជា៖

– ខេត្តព្រះសីហនុ៖ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ

– ខេត្តកំពង់ឆ្នាំង៖ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង

– ខេត្តសៀមរាប៖ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី ៤

ចំពោះកាលបរិច្ឆេទ ៖

– ចែកពាក្យ ថ្ងៃទី ០៥ ដល់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤

– ទទួលពាក្យ ថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤

– ប្រមូលផ្តុំពិនិត្យសុខភាពតាមការកំណត់ របស់គណៈកម្មការ ថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤

– គណៈកម្មការជ្រើសរើសប្រមូលផ្តុំបេក្ខជន ត្រួតពិនិត្យលក្ខណសម្បត្តិ និងសមត្ថភាព ថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤

ចំពោះលក្ខខណ្ឌ និងលក្ខណសម្បត្តិមានដូចជា ៖

១. សញ្ជាតិខ្មែរ (ភេទប្រុស)

២. អាយុ

– ពី ១៨ ឆ្នាំដល់ ២៥ ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសមមូល

– ពី ២៦ ឆ្នាំដល់ ៣០ ឆ្នាំ មានបរិញ្ញាបត្រ ឬសមមូល

– ពី ៣១ ឆ្នាំដល់ ៣៥ ឆ្នាំ មានបរិញ្ញាបត្រជំនាញឯកទេសបច្ចេកទេស ឬសមមូល

– ក្នុងនោះអាទិភាពចំពោះអ្នកចេះភាសាចិន ឬអង់គ្លេស (និយាយ អាន និងសរសេរបាន) ចេះ ប្រើប្រាស់កុំព្យូទ័រស្ទាត់ជំនាញ ឬមានឯកទេសជាងរថយន្ត ជាងអគ្គិសនីស្ទាត់ជំនាញ និង អាទិភាពចំពោះសាច់ញាតិបង្កើតរបស់យោធិន អតីតយុទ្ធជន ឬគ្រួសារយោធិនពលី-ពិការ។

៣.កម្ពស់ ១.៦០ ម៉ែត្រឡើងទៅ

៤. មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ(គ្មានពាក់ព័ន្ធគ្រឿងញៀន)

៥. មានភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬបទល្មើសផ្សេងៗ

៦. បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម

៧. បេក្ខជនត្រូវបម្រើការនៅកងឯកភាពជ្រើសរើសយ៉ាងតិច ៥ ឆ្នាំ ទើបអាចសុំផ្លាស់ប្តូរបាន

៨. បេក្ខជនត្រូវពិនិត្យសុខភាពបឋមតាមមន្ទីរពេទ្យនានា ដើម្បីជាឯកសារភ្ជាប់មកជាមួយពាក្យសុំ

៩. បេក្ខជនត្រូវពិនិត្យសុខភាព តាមការប្រមូលផ្តុំរបស់គណៈកម្មការ

១០. បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យលក្ខណសម្បត្តិពីគណៈកម្មការជ្រើសរើស៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង