អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ពីការចុះណែនាំហាងតែគុជមួយកន្លែង និងម្ចាស់គណនី Tiktok មួយរូប ដែលបានផ្សព្វផ្សាយអំពីមីនុយតែគុជ ចាហួយ ចាក់ពុម្ពរូបដូចប្រដាប់ភេទបុរស

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ បានបញ្ជាក់ពីការចុះណែនាំហាងតែគុជមួយកន្លែង និងម្ចាស់គណនី Tiktok មួយរូប ដែលបានផ្សព្វផ្សាយអំពីមីនុយតែគុជ ចាហួយ ចាក់ពុម្ពរូបដូចប្រដាប់ភេទបុរស ដែរជាអំពើអសីលធម៌។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ ដោយអនុវត្តន៍តាមការណែនាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កម្លាំងផ្នែកយេនឌ័រ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះធ្វើការអប់រំណែនាំ ម្ចាស់ហាងយីហោ ( DD Taiwan Milk Tea & Cafe ) និង ម្ចាស់គណនីបណ្តាញសង្គម TikTok (ពូសុខាលក់ក្បាលពពែស៊ីឈ័ន) ដែលបានធ្វើការផ្សព្វផ្សាយលើបណ្តាលសង្គម អំពីមីនុយតែគុជ ចាហួយចាក់ពុំរូបប្រដាប់ភេទ ដែលជាអំពើអសីលធម៌ និង ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាតិ។

បន្ទាប់ពីធ្វើការអប់រំរួច អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ណែនាំមិនឱ្យមានការផ្សព្វផ្សាយមីនុយចាហួយតែគុជ ដូចខាងលើទៀតឡើយ៕

ប្រភព ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

អត្ថបទដែលជាប់ទាក់ទង