សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមនៅខែសីហា ឆ្នាំ២០២៤(វីដេអូ)
នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិតក និងកាត់ខ្សែបូឆ្លងផ្លូវបេតុង ៧ ខ្សែក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា នៅទឹកដីគីរីរម្យ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នេះដែរ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើរការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរច្រើន ហើយព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មាន ដោយមានលក្ខណៈជាតិនិយម ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖
https://fb.watch/snP9T5NPlg/