ទោះបីកូនស្រីពៅមានឈាមជ័រជាកូនកាត់ខ្មែរបរទេស តែក្នុងនាមជាម្ដាយ អ្នកនាង ខៀវ សានសាណា តែងអប់រំកូនឱ្យរស់នៅប្រកបដោយចរិយាសម្បត្តិថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសា បណ្ដុះផ្នត់គំនិតជាកូនខ្មែរជានិច្ច
បើរំឭកដល់ឈ្មោះ ខៀវ សានសាណា ប្រិយមិត្តភាគច្រើនដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ប្រាកដជាបានជ្រាបហើយថា មុនអ្នកនាងរៀបការជាមួយស្វាមីទី ២ នេះ អ្នកនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍បរាជ័យម្ដងរួចមកហើយ ជាមួយបុរសជនជាតិបរទេសដូចគ្នា ដោយចំណងស្នេហ៍ជាមួយស្វាមីមុន ទទួលបានតំណក់ឈាមកូនប្រុសម្នាក់ និង កូនស្រីម្នាក់។
ដ្បិតថាកូនប្រុសស្រីរបស់ពិធីការិនី ខៀវ សានសាណា មានជាប់សាច់ឈាមជាកូនកាត់ ប៉ុន្ដែជារឿយៗអ្នកនាងតែងអប់រំ ប្រៀនប្រដៅកូនឱ្យស្រឡាញ់នូវវប្បធម៌ខ្មែរជានិច្ច ជាពិសេសកូនស្រីពៅរបស់អ្នកនាង ពេលនេះនាងតូចបានធំពេញរូបពេញរាងហើយ ក្លាយជានារីដ៏ស្រស់ស្អាត ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីអ្នកនាងផ្ទាល់។
ទោះបីកូនស្រីពៅមានឈាមជ័រជាកូនកាត់ខ្មែរបរទេស តែក្នុងនាមជាម្ដាយ អ្នកនាង ខៀវ សានសាណា តែងអប់រំកូនឱ្យរស់នៅប្រកបដោយចរិយាសម្បត្តិថ្លៃថ្នូរ ទន់ភ្លន់ សុភាពរាបសា បណ្ដុះផ្នត់គំនិតជាកូនខ្មែរជានិច្ច។
តួយ៉ាងថ្មីៗនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបថតកូនស្រីនៅលើគណនីហ្វេសប៊ុក ហើយរៀបរាប់នូវពាក្យសម្ដីអប់រំកូនស្រីថា ៖ «កូនម៉ែ ទោះកូនទៅដល់ទីណាក៏កូននៅតែជាកូនខ្មែរ។ កុំក្រអឺតណាកូន នោះទើបកូនមានសំណាង»៕