ផ្ទុះការភ្ញាក់ផ្អើល! នៅបន្ទាយមានជ័យ មានពលរដ្ឋរាយការណ៍ថាបានប្រទះឃើញដានជើងសត្វខ្លា សូមឱ្យអ្នករស់នៅក្បែជើងភ្នំ ពង្រកងវ៉ា និង ខ្លាកូន ប្រយ័ត្នប្រយែង
នៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពីមានគណនីមួយបង្ហោះឱ្យបានដឹងពីករណីពលរដ្ឋប្រទះឃើញដានជើងសត្វខ្លា នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពីគណនីដែលមានឈ្មោះ មួក ឡាយ ក្រុងសិរីសោភ័ណ បានបង្ហោះនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ នេះ ជម្រាបជូនបងប្អូនដែលចូលចិត្តឡើងភ្នំ ឬរស់នៅក្បែជើងភ្នំ ពង្រកងវ៉ា និង ខ្លាកូន ទាំងអស់បង្កើនការប្រុងប្រយ័ត្ន។
តាមប្រភពបានបន្តឱ្យដឹងថា ចំពោះការបង្ហោះឱ្យអ្នកតំបន់ខាងលើនេះប្រុងប្រយ័ត្ន គឺដោយសារតែតាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋ បានប្រទះឃើញដានជើងសត្វខ្លា ដែលសន្និដ្ឋានថាអាចនឹង រស់នៅក្នុងតំបន់ភ្នំដូចជម្រាបខាងលើ៕