ចប់កម្មវិធីភ្លាម អ្នកនាង ទេព បូព្រឹក្ស រត់ចោលកម្មវិធីធំ ព្រោះតែប្រញាប់ រត់ទៅមើលកូនអត់ស្រួលខ្លួន
ភ្នំពេញ៖ កាលពីថ្មីៗ នេះ តារាចម្រៀងល្បី អ្នកនាង ទេព បូព្រឹក្ស បានចែករំលែកវីដេអូ ស្តីអំពីដែល កូនរបស់នាងបានសម្រាកនៅមន្ទីរពេទ្យ ព្រោះអាការៈមិនស្រួលខ្លួន ដែលបានបង្ហោះ ទៅកាន់អ្នកគាំទ្រតាមរយៈប្រព័ន្ធបណ្តាញសង្គម ក្នុងថ្ងៃតែមួយ កម្មវិធីសម្ភោធ វីដេអូចម្រៀង និងផ្ទាំងទស្សនីយភាពខ្នាតធំបទ «ទេវរាជ»។
ជាក់ស្តែង តាមរយៈវីដេអូដែលបានចែកចាយ គេសង្កេតឃើញ ក្រោយចប់កម្មវីធីភ្លាម តារាស្រីរូបនេះ ទៅមើលកូនភ្លែត ដែលជាកូនប្រុស តែម្នាក់គត់របស់នាង នៅក្នុងមន្ទីរពេទ្យ ដែលធ្វើឲ្យអ្នកតាមដានលើបណ្តាញសង្គមរបស់នាង មានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពីឃើញបែបនេះ ជាមួយនឹងការបង្ហោះ វីដេអូមួយនេះ អ្នកគាំទ្ររបស់តារាស្រីរូបនេះ ក៏បានលាន់មាត់ សរសើរ ថាតារាស្រីរូបនេះ ពិតជាដើរតួជាម្តាយល្អម្នាក់ត្រូវ បំពេញភារកិច្ចដ៏ធំហើយ តែគិតដល់កូនជានិច្ចគ្រប់វេលា សុខចិត្ត រត់យ៉ាងប្រញាប់ចោល មនុស្សជាច្រើនដែលរង់ចាំថត និង ប៉ុស្តិ៍ទូរទស្សន៍ចង់ធ្វើកិច្ចសម្ភាសន៍ដោយនិយាយពាក្យសុំទោស ហើយគេចទៅបាត់យ៉ាងលឿន៕
ប្រភព៖ Stephen Row : អ្នកវិភាគឯករាជ្យ