អ្នកសិល្បៈច្រើនរូប តុបតែងខ្លួនបែបប្រពៃណី និង បុរាណខ្មែរ ចូលរួមសម្ពោធបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ស្រស់ស្អាតប្រណីតៗ ណាស់

នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ ម្សិលមិញនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ជី ដេវីត បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវ MV បទចម្រៀង និង ផ្ទាំងទស្សនីយភាពវប្បធម៌ខ្នាតធំ «ទេវរាជ» ដែលបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ ដែលមានវត្តមានចូលរួមដោយសិល្បករ-ការិនីជាច្រើន។

ចំពោះស្នាដៃ MV បទថ្មីរបស់ តារាចម្រៀងស្រី ទេព បូព្រឹក្ស ចេញជាផ្លូវការភ្លាម ធ្វើឱ្យមហាជនអ្នកគាំទ្រដែលបានទស្សនា ព្រឺសម្បុរ និង រំភើបចិត្តមិនតិចនោះទេ ដែលផ្ទុះការស្ងើចសរសើរមិនដាច់ពីមាត់​ចំពោះ​ភាព​ដ៏​អស្ចារ្យ​នៃ MV មួយនេះ ទាំងទស្សនីយភាព និង អត្ថន័យនៃ​បទចម្រៀងរំលេចដោយសិល្បៈកេរ្តិ៍ដំណែល​វប្បធម៌ជាតិ ក្នុងន័យជួយថែរក្សា និង លើកស្ទួយផ្សព្វផ្សាយនូវសម្បត្តិដ៏រុងរឿងរបស់ខ្មែរជាច្រើន។

យ៉ាងណាមិញ ក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃ MV បទចម្រៀង «ទេវរាជ» នេះដែរ បើក្រឡេកទៅមើលសិល្បករ-ការិនី ក៏ដូចជាមហាជនអ្នកគាំទ្រដែលចូលរួមផ្ទាល់ក្នុងពិធីសម្ពោធនេះ បានបង្ហាញវត្តមានជាមួយនឹងឈុតសម្លៀកបំពាក់បុរាណ និង ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតប្រណីតៗ ជាការចូលរួមជួយលើកស្ទួយ និង ផ្សព្វផ្សាយវប្បធម៌ខ្មែរបានមួយកម្រិតទៀត៕

អត្ថបទដែលជាប់ទាក់ទង