អស្ចារ្យណាស់! មកដឹងពីអត្ថន័យឈុតអូសដី ៥ ម៉ែត្រ «រាជិនីកម្រាយ័ន្តខ្មែរ» មាន សូនីតា គ្រងលើកម្រាលព្រំក្រហមនៅបារាំង

ជាការពិតណាស់ នៅក្នុងសប្តាហ៍ទី ២ នៃកម្មវិធី The 77th Cannes Film Festival 2024 នៅឯទីក្រុងកាន នាប្រទេសបារាំង មហាជនកម្ពុជាហាក់មានមោទកភាពយ៉ាងខ្លាំងក្រោយពីលេចវត្តមានរបស់សិល្បករកម្ពុជា និង បុគ្គលល្បីៗជាច្រើនលើកម្រាលព្រំក្រហមនេះ។

ក្នុងនោះ នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ វត្តមានរបស់ រាជិនីក្រមា មាន សូនីតា ក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តខ្លាំងណាស់ដែរ ព្រោះតែស្ងាត់ៗនាងបានលេចវត្តមានក្នុងកម្មវិធីលំដាប់ពិភពលោកនេះ។

ក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីអន្តរជាតិលើកនេះ មាន សូនីតា បានគ្រងនូវឈុត «រាជិនីកម្រាយ័ន្តខ្មែ» ពណ៌បៃតង ដោយបង្ហាញឈុតពីអត្តសញ្ញាណខ្មែរជាច្រើនផ្នែក។ លើសពីនោះបើដឹងពីអត្ថន័យនៃឈុតនេះ គឺកាន់តែព្រឺសម្បុរ។

តាមរយៈការឱ្យដឹងពីអ្នកច្នៃម៉ូដ ២ រូប គឺលោក Harris និង កញ្ញា Amaris Desi បានរៀបរាប់លម្អិតពីអត្ថន័យឈុតថា ៖ «រាជិនីក្រមាយ័ន្តខ្មែរ គឺ រាជិនី ៖ ចង់សំដៅទៅលើស្ត្រីដែលមានឋានៈ និង សំឡេងមានឥទ្ធិពល។ រ៉ូបមួយនេះមានបូកបញ្ចូលជាមួយអត្តសញ្ញាណខ្មែរជាច្រើនជាមួយនឹងការច្នៃប្រឌិតបែបសម័យទំនើប (ការឌិនត្បូងជាច្រើន) លាយជាមួយនឹងបុរាណ»។ ក្នុងនោះបានរួមបញ្ជូលដូចជា ៖ « ក្រមា, យ័ន្តខ្មែរ, ផ្នត់សម្លុយសារបាប់ ឬ ចរបាប់របស់ស្រ្តីខ្មែរ, មួកស្លឹកត្នោត និង ផ្ការំដួល»។

សូមអានអត្ថន័យលម្អិតខាងក្រោម៖

 

 

 

អត្ថបទដែលជាប់ទាក់ទង