រន្ធ-ត់ណាស់! កំពុងហោះហើរ ស្រាប់តែយន្តហោះ Singapore Airline ជួបបញ្ហាមួយលើអាកាស ធ្វើឱ្យស្ល-ា..ប់ម្នាក់ និង ៣០ នាក់រងរបួស(វីដេអូ)
កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ យន្តហោះ Boeing 777-300ER លេខ SQ321 របស់ជើងហោះហើរ Singapore Airline បានជួបប្រទះបញ្ហាចលាចលធ្ងន់ធ្ងរលើអាកាស បណ្ដាលឱ្យធ្វើការចុះចតភ្លាមៗនៅព្រលានយន្តហោះបាងកក ប្រទេសថៃ។
តាមព័ត៌មានបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះដែរ បានធ្វើការហោះហើរពីប្រទេសអង់គ្លេស ទៅកាន់ប្រទេសសិង្ហបុរី ប៉ុន្តែខណៈហោះកាត់ទន្លេ Irrawaddy នៃប្រទេសមីយ៉ាន់ម៉ា ក៏ជួបបញ្ហាអាកាសធាតុបង្កជាភាពចលាចលធ្ងន់ធ្ងរ រហូតត្រូវចុះចតភ្លាមៗនៅព្រលានយន្តហោះ សុវណ្ណភូមិ។ ហេតុការណ៍ដ៏រន្ធត់នេះដែរ បានបណ្ដាលឱ្យអ្នកដំណើរជនជាតិអង់គ្លេសវ័យ ៧៣ ឆ្នាំម្នាក់បានបាត់បង់ជីវិត ខណៈ ៣០ នាក់ផ្សេងទៀតបានរងរបួស និង កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
ដោយឡែក បើក្រឡេកទៅមើលទិដ្ឋភាពលើយន្តហោះក្រោយកើតហេតុ បង្ហាញឱ្យឃើញរបស់របរគ្រប់បែបយ៉ាង បានជ្រុះរប៉ាត់រប៉ាយខ្ទេចខ្ទី ផ្នែកខាងលើយន្តហោះធ្លាក់ចុះមកក្រោម រីឯអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះមួយចំនួន រងរបួសហូរឈាមដាបមុខ ដោយសារការប៉ះទង្គិច អំឡុងពេលចលាចលលើអាកាសនោះ មើលទៅគួរឱ្យរន្ធត់ជាទីបំផុត៕