ឯកឧត្តមឃួង ស្រេង បាននាំយកអំណាយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ចាន់ គ្រឹស្នា ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញចូលរួមពិធីចែកអំណាយរបស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១៥៤៨គ្រួសារ ១៤៣១ខ្នងផ្ទះ មកពី ១០សង្កាត់ គឺសង្កាត់សាក់សំពៅ, សង្កាត់ព្រៃវែង, សង្កាត់គងនយ, សង្កាត់ទៀន, សង្កាត់ក្រាំងពង្រ, សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស, សង្កាត់ជើងឯក, សង្កាត់ដង្កោ និងសង្កាត់ព្រៃស នៅក្នុងបរិវេណវត្តកំពង់ក្ដុល និងវត្តព្រែកថ្លឹង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ទឹកបរិសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ឃិត១កញ្ចប់ និងថវិកា ៣មុឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង