គួរឱ្យចាប់អារម្មណ៍ ! ឆ្នាំនេះ ស៊ីន យូប៊ីន មិនមែនចូលរួមម្នាក់ឯងទេ គឺបានដឹកដៃ ស៊ីន ជេននី ជាប្អួនស្រី ដើរលើកម្រាលព្រំក្រហមជាមួយគ្នា(វីដេអូ)

ជាការពិតណាស់ មហាជនអ្នកគាំកញ្ញា ស៊ីន យូប៊ីន ច្បាស់ជាបានដឹកហើយថា កាលពីឆ្នាំ ២០២៣ តារាស្រីកម្ពុជារូបនេះបានបង្ហាញវត្តមានលើកម្រាលព្រំក្រហម 76th Annual Cannes Film Festival 2023 នៅឯទីក្រុង Cannes ប្រទេសបារាំង។

យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៤ ក្នុងកម្មវិធី 77th Annual Cannes Film Festival 2024 នេះ កញ្ញា ស៊ីន យូប៊ីន ក៏បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមនេះជាថ្មីម្តងទៀតហើយ ប៉ុន្តែឆ្នាំនេះនាងមិនបានទៅម្នាក់ឯងនោះទេ ពោលគឺ ស៊ីន យូប៊ីន បានដឹកដៃប្អូនស្រីសំណព្វចិត្ត ស៊ី ជេននី ទៅចូលរួមដែរ។

ជាក់ស្តែង កាលពីឆ្នាំទៅ កញ្ញា ស៊ីន ជេននី ក៏បានធ្វើដំណើរទៅកាន់ប្រទេសបារាំងជាមួយនឹងបងស្រីដែរ ប៉ុន្តែកាលនោះមានតែកញ្ញា ស៊ីន យូប៊ីន ម្នាក់នោះទេ ដែលបានចូលរួមកម្មវធីលំដាប់អន្តរជាតិខាងលើនេះ។

តែក្នុងឆ្នាំ ២០២៤ ស៊ីន ជេននី បានសម្រេចក្តីស្រមៃ ពីប្អូនស្រីរួមដំណើរជូនបងស្រីទៅចូលរួមកម្មវិធី ក្លាយទៅជាសិល្បការិនីខ្មែរមួយរូបទៀត ដែលដើរដឹកដៃបងស្រីយ៉ាងត្រសងដើរលើកម្រាលព្រំ 77th Annual Cannes Film Festival 2024។

ជាងនេះទៅទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ ក្នុងការបង្ហាញវត្តមានជាលើកដំបូងនៅក្នុងកម្មវិធីលំដាប់អន្តរជាតិ ស៊ីន ជេននី បានគ្រងឈុតពណ៌លឿងយ៉ាងចែងចាំង ស្រស់ស្អាតខ្លាំង ធ្វើឱ្យអ្នកកាន់កាមេរ៉ាផ្តិតយករូបភាពនាងជាបន្តបន្ទាប់៕

សូមទស្សនា វីដេអូខាងក្រោម៖

https://www.facebook.com/reel/1173973413960890

អត្ថបទដែលជាប់ទាក់ទង