លោក សុខ រ៉ាស៊ី បានផ្ដែផ្ដាំទៅកាន់បុរសៗទៅលើការជ្រើសរើសមនុស្សស្រីមកធ្វើជាប្រពន្ធក្នុងន័យលេងផង មែនផង
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោក សុខ រ៉ាស៊ី កាន់តែក្ដោបក្ដាប់បានភាពល្បីល្បាញកាន់តែខ្លាំងទៅលើអាជីពជាពិធីករ ដោយមិនថានៅក្នុងកម្មវិធីប្រគំតន្រ្តីធំៗ ការប្រឡងចម្រៀងល្បីៗលំដាប់ពិភពលោករបស់ស្ថានីយទូរទស្សន៍ហង្សមាស កម្មពិធីសម្ពោធហាង ឬកម្មវិធីក្នុងសង្គមផ្សេងៗទេ គេតែងឃើញវត្តមានតារាប្រុសរូបនេះ កាន់ម៉ៃក្រូបង្ហាញខ្លួនជាពិធីករជាញឹកញាប់។
ក្រៅពីបោះជំហានកាន់តែរលូនក្នុងវិថីសិល្បៈ ចំណែកមុខជំនួញក៏កំពុងដំណើរការយ៉ាងជោគជ័យផងនោះ លោក សុខ រ៉ាស៊ី ក៏មានគ្រួសារមួយប្រកបដោយភាពកក់ក្ដៅ ជាពិសេសភរិយាជាទីស្រឡាញ់របស់លោក ជានារីពូកែទុកដាក់ មើលថែកូនៗយ៉ាងល្អ ថែមទាំងមានរូបសម្រស់ស្អាតមិនចាញ់អ្នកសិល្បៈប៉ុន្មានទេ។
និយាយដល់រឿងភរិយាបណ្ដូលចិត្ត ក្នុងនាមជាបុរសមានប្រពន្ធកូនរួចហើយ លោក សុខ រ៉ាស៊ី ធ្លាប់បានផ្ដែផ្ដាំទៅកាន់បុរសៗទៅលើការជ្រើសរើសមនុស្សស្រីមកធ្វើជាប្រពន្ធក្នុងន័យលេងផង មែនផងថា ៖ «ប្រពន្ធ កុំយកស្អាតពេក យកអ្នកមិនចេះប្រច័ណ្ឌ ទើបយើងនៅបានសុខ មែនទេប្រុសៗគ្នាយើង»។
ការលើកឡើងរបស់លោក សុខ រ៉ាស៊ី ក៏មានអ្នកគាំទ្រមួយចំនួនយល់ស្រប តែខ្លះទៀតក៏បញ្ចេញយោបល់សរសើរពីសម្រស់ភរិយារបស់លោកថាស្រស់ស្អាតណាស់៕