ក្រោយវាយប្រហារពីទឹកជំនន់ ប្រេស៊ីល ត្រូវការប្រាក់ជាង ៣.៥ពាន់លានដុល្លារដើម្បីស្តារប្រទេសឡើងវិញ

ប្រេស៊ីល៖ ប្រេស៊ីលប៉ាន់ប្រមាណថា វិធានការជំនួយ ដោះស្រាយ លើបញ្ហាទឹកជំនន់ដ៏សាហាវនៅក្នុងរដ្ឋភាគខាងត្បូងបំផុតរបស់ខ្លួន នឹងត្រូវចំណាយយ៉ាងហោចណាស់ ១៣.៤ ពាន់លាន reais ( ប្រហែល ៣.៥ ពាន់លានដុល្លារ) ពីថវិការបស់ខ្លួន នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុលើកឡើងដោយ Reuters ដែលបានចេញផ្សាយ ពីបណ្តាញសារព័ត៌មាន The Strait Time។

តាមប្រភពដដែលបានបញ្ជាក់ថា ទិន្នន័យជាផ្លូវការបានបង្ហាញដូច្នេះផងដែរថា ភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុករដ្ឋ Rio Grande do Sul របស់ប្រទេសប្រេស៊ីល ចាប់តាំងពីចុងខែមេសាមកនោះ បានបណ្តាលឱ្យមានទឹកជំនន់ដ៏ធំក្នុងប្រវត្តិសាស្ត្រ ដែលបានឆក់យកជីវិតមនុស្សជាង ១៥០ នាក់ ខណៈដែលអ្នកស្រុកជិត ១០០ នាក់នៅតែបាត់ខ្លួន និងជាង៥សែន នាក់ត្រូវបានផ្លាស់ទីលំនៅ៕

ប្រភព៖ The Strait Time

អត្ថបទដែលជាប់ទាក់ទង