អ្នកគាំទ្រមានការពេញចិត្តខ្លាំងណាស់ សម្រាប់ការវិលត្រឡប់មកចាប់ដៃគូច្រៀងរួមគ្នារវាងលោក នីកូ និង កញ្ញា អែនជេឡា ជាថ្មីម្ដងទៀត

ជឿជាក់ថាប្រិយមិត្តប្រាដកជានៅចាំដៃគូចម្រៀងមួយគូនេះច្បាស់ណាស់នោះគឺ លោក នីកូ និង កញ្ញា អែនជេឡា ម្ចាស់បទ «បង្ខំចិត្តបែក» ដែលកាលពីជាង ១០ ឆ្នាំមុន បទចម្រៀងមួយបទនេះផ្ទុះការគាំទ្រជាខ្លាំង មិនថាអត្ថន័យបទចម្រៀងឡើយ សូម្បីតែ MV ចម្រៀងក៏ធ្វើឱ្យអ្នកគាំទ្រមើលមិនចេះធុញដែរ។

យ៉ាងណាមិញ ថ្មីៗនេះ ផេកផ្លូវការណ៍របស់តារាចម្រៀងប្រុសលោក នីកូ បានបង្ហាញរូបភាពមួយសន្លឹកជាមួយដៃគូចម្រៀងចាស់ គឺកញ្ញា អែនជេឡា ព្រមជាមួយសារមួយទៅកាន់អ្នកគាំទ្រថា៖ «ឈឺចាប់មិនចាញ់គ្នា by Nico&angella ជាង ១០ ឆ្នាំពួកយើងក៏បានត្រឡប់មកបកស្រាយរួមគ្នា បន្ទាប់ពីបទបង្ខំចិត្តបែក»។

ក្រោយអ្នកគាំទ្រឃើញរូបភាពមួយសន្លឹង ព្រមនឹងសារបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រមិនអាចរង់ចាំបានឡើយជាមួយបទចម្រៀងថ្មី ដែលអ្នកទាំងពីរគ្រោងនឹងចេញក្នុងពេលឆាប់ៗនេះ ដោយភាគច្រើមហាជនអ្នកគាំទ្រតារាចម្រៀងប្រុសស្រីមួយគូនេះ បានបង្ហាញក្ដីស្រឡាញ់ ការគាំទ្រ និងជាពិសេសមានការពេញចិត្តខ្លាំងណាស់ សម្រាប់ការវិលត្រឡប់មកចាប់ដៃគូច្រៀងរួមគ្នារវាងអ្នកទាំងពីរជាថ្មីម្ដងទៀត៕

Seriously experienced event photography by www.SNAPP.media

អត្ថបទដែលជាប់ទាក់ទង