ភ្ញាក់ផ្អើល! ព្រះពុទ្ធរូបសំរឹទ្ធមួយអង្គត្រូវបានគេប្រទះឃើញនៅក្នុងទន្លេមេគង្គ

កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ អ្នកភូមិដនភឿងខាំ ក្រុងតុងភឿង ខេត្តបូកែវ ប្រទេសឡាវ បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា ព្រះពុទ្ធរូបសំរឹទ្ធមួយអង្គត្រូវបានគេប្រទះឃើញនៅក្នុងទន្លេមេគង្គ។

ការជីកឃើញព្រះពុទ្ធរូប ឬព្រះពុទ្ធបដិមាដ៏ធំនេះត្រូវបានប្រជាជនឡាវចាត់ទុកថា ជាការប្រទះឃើញដែលមិនធ្លាប់មានពីមុនឡើយសម្រាប់ប្រជាជនឡាវនៅទីនោះ។

ដោយឡែក អ្វីដែលមិននឹកស្មាននោះ ព្រះពុទ្ធបដិមាមួយអង្គនេះត្រូវបានគេជីកឃើញនៅកណ្តាលខ្សាច់ទន្លេមេគង្គក្នុងជម្រៅប្រហែលជា ៥.៥ម៉ែតឯណោះ ចំណែក ទំហំវិញមានទទឹង និង កម្ពស់ជិត ២ ម៉ែត្រ ដោយប្រជាជនឡាវជឿថា ជាអំណោយនៃព្រះប្រទានសម្រាប់ប្រជាជនឡាវ។

គួរបញ្ជាក់ដែរថា ពេលនេះប្រជាជនក្នុងតំបន់មាត់ទន្លេមេគង្គបាននាំយកព្រះពុទ្ធបដិមាដ៏ធំមួយនេះយកទៅដាក់វត្តនៅក្នុងភូមិហើយ ដើម្បីគោរពទៅតាមបែបព្រះពុទ្ធសាសនា៕

ប្រភព៖ Thairath

អត្ថបទដែលជាប់ទាក់ទង