ឥណ្ឌូនេស៊ី បង្កើតភ្លៀងសិប្បនិម្មិត ដើម្បីបញ្ចៀសកុំឱ្យមានភ្លៀងនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់

ប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនយន្តហោះ ដើម្បីធ្វើការបាចអំបិលលើពពក ដើម្បីបង្កើតជាភ្លៀងសិប្បនិម្មិត មុនពេលពពកផ្លាស់ទីទៅកាន់តំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់នាខេត្ត West Sumatra។

បើតាមលោក Dwikorita Karnawati ប្រធានភ្នាក់ងារផ្នែកឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រប្រចាំប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់កាលពីថ្ងៃទី ១៥ ខែឧសភា កន្លងទៅថា តាមការព្យាករណ៍ ភ្លៀងធ្លាក់ខ្លាំង នឹងបន្តកើតមាននៅខេត្ត West Sumatra ដែលជាខេត្តមួយកំពុងរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ តាំងពីសប្ដាហ៍មុន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៦៧ នាក់។

ដូច្នេះហើយ ដើម្បីបញ្ចៀសពពកកុំឱ្យផ្លាស់ទីទៅដល់ខេត្ត West Sumatra ខាងកងទ័ពអាកាសប្រចាំប្រទេស បានបញ្ជូនយន្តហោះ ដើម្បីបាចអំបិលលើពពក បង្កើតជាភ្លៀងសិប្បនិម្មិត ឱ្យធ្លាក់ចុះមក មុនពេលវាផ្លាស់ទីទៅកាន់តំបន់កំពុងរងគ្រោះនោះ។ ក្រុមកងទ័ពអាកាសរបស់ឥណ្ឌូនេស៊ី សហការគ្នាជាមួយភ្នាក់ងារផ្នែកបច្ចេកវិទ្យា នឹងធ្វើការបាចអំបិលចំនួន ២ ជុំ ដោយក្នុងមួយជុំប្រើប្រាស់អំបិលចំនួន ១ តោន។

គួររំឭកផងដែរថា កាលពីពាក់កណ្ដាលយប់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យថ្ម និងដីកំអែភ្នំភ្លើងត្រជាក់ ហូរធ្លាក់ពីលើកំពូលភ្នំភ្លើង Marapi វាយប្រហារមកលើភូមិជាច្រើនក្នុងស្រុកចំនួន ៤ នាខេត្ត West Sumatra បណ្ដាលឱ្យពលរដ្ឋប្រមាណ ៦៧ នាក់បាត់បង់ជីវិត និង ២០ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន៕

People inspect the damage by a flash flood in Agam, West Sumatra,Indonesia, Tuesday, May 14, 2024. Rescuers on Tuesday searched in rivers and the rubble of devastated villages for bodies, and whenever possible, survivors of flash floods that hit Indonesia’s Sumatra Island over the weekend. (AP Photo/Sutan Malik Kayo)

អត្ថបទដែលជាប់ទាក់ទង