ប្រកាសរកប្អូនបាត់ខ្លួន ទើបបាន ១ ថ្ងៃ ស្រាប់តែគេរកឃើញវិញ តែអកុសលគេរកឃើញជាសា-កស…ពក្នុងទន្លេសេកុង
កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ស្ត្រីជាមន្ត្រីនគរបាលចរាចរខេត្តស្ទឹងត្រែងម្នាក់ត្រូវបានគេសង្ស័យថា បានបញ្ចប់ជិវិតដោយលោតពីលើស្ពានសេកុងដោយពុំដឹងមូលហេតុ ខណៈសមត្ថកិច្ចបានខិតខំស្វែងរកពាសពេញផ្ទៃទន្លេ។
ករណីសង្ស័យនេះ កើតឡើងក្រោយមានគណនីមួយដែលជាសាច់ញាតិស្ត្រីរងគ្រោះ មានគណនីឈ្មោះ Chheng Rong បានបង្ហោះសារស្វែងរកសាច់ញាតិរបស់ខ្លួន។ ការបង្ហោះនោះគេបានសរសេរៀបរាប់ថា បានបាត់ប្អូនស្រីម្នាក់អាយុ ៣២ ឆ្នាំ មានភិនភាគដូចរូប ដោយសង្ស័យលោតទឹកស្ពានសេកុង ប៉ុន្តែគ្រួសាររបស់គាត់សង្ឃឹមថាប្អូនស្រីគ្រាន់តែគេចចេញពីផ្ទះមួយរយៈ ប្រសិនបើបងប្អូនអ៊ំពូមីងណាបានឃើញ អាចផ្ដល់ដំណឹងតាមរយៈលេខ 0889959344 និង 0314033335។
គួរឱ្យសោកស្ដាយ ក្រោយប្រកាស់ស្វែងមិនបានប៉ុន្មាន ស្រាប់តែនៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤ នេះ វេលាម៉ោង ៨ ៖ ៣៥ នាទី តាមរយៈប្រភពដដែលបានបង្ហោះសារដ៏សោកសង្រេងថា ៖ «ឃើញសពប្អូនខ្ញុំហើយបងប្អូនអើយ» ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា បច្ចុប្បន្ននេះសាកសពត្រូវបានរៀបចំធ្វើបុណ្យសពនៅផ្ទះជនរងគ្រោះ៕
s