ចូលរួមសោកស្តាយផង! តារាសម្តែងថមមី មានទុក្ខជាទម្ងន់ ដោយអ្នកម្តាយ បានទទួលមរណៈភាពហើយ
ភ្នំពេញ៖ មានដំណឹងមួយសោកសៅ ដែលតារាសម្តែងរូបសង្ហាលោក ថមមី បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ទាំងព្រឹកកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ដែលកំពុងតែជួបទុក្ខធំ ដោយលោកអ្នកម្តាយរបស់លោក បានទទួលមរណភាពទៅហើយ។
ដោយឡែកជាមួយការបង្ហោះមួយនេះ រូបលោកក៏បានចែករំលែក រូបភាពមួយសន្លឹក ដែលលោកប៉ាកូន ១រូបនេះ ក៏បានសរសេរសារក្រៀមក្រំ ដោយមានខ្លឹមសារដូច្នេះថា៖
ខណៈពេលនេះគ្រួសារខ្ញ៉ំមានទុក្ខជាទម្ងន់ ដោយម្តាយរបស់ខ្ញ៉ំ បានទទួលមរណៈភាពហើយ កាលពីវេលាម៉ោង 2:20 នាទីយប់ ម៉ែគាត់ជាមនុស្សល្អណាស់ ជាភរិយាដ៍ល្អ ជាពលរដ្ឋដែលមានបងប្អូនសាច់ញាត្តិគោរពស្រលាញ់ ម៉ែជាស្ត្រីឆ្នើមប្រចាំស្រុកភូមិក្នុងការងារជួយសង្គមជាតិ ម៉ែតែងតែធ្វើបុណ្យជួយកសាងវត្តអារាមច្រើនណាស់ បុណ្យម៉ែធំណាស់កូនសងមិនអស់ទេ ពីពេលនេះតទៅ កូនលែងបានជួបមុខម៉ែទៀតហើយ សូមបួងអោយម៉ែទៅកាន់ឋានសួគ៍ កូនស្រលាញ់ម៉ែម៉ែអើយកូនសន្យានិងមើលថែរក្សាក្រុមគ្រួសារយើងអោយបានល្អបំផុត អោយម៉ែបានមើលពីឋានសួគ៏មក កូនស្រលាញ់ម៉ែខ្លាំងណាស់
ក្រោយពីបានឃើញ ចែករំលែកដំណឹងដ៏អកុសលបែបនេះហើយ មានមហាជន ក៏ដូចជា ហ្វេនៗជាច្រើន ជាពិសេសនោះ មិត្តភក្តិជិតស្និទ្ធ បានមកចូលរួមលើកទឹកចិត្ត ក៏ដូចជា ផ្ញើសាររំលែកទុក្ខដល់រូបលោក គ្រប់ៗគ្នា ផងដែរ៕