លោក ឃួង ស្រេង ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌដង្កោ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែង នៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅថ្ងៃទី២១តុលា ឆ្នំា២០២៣នេះ នៅត្រឹងមិនឡេីងទៀតទេ កន្លែងខ្លះក៏បានស្រកខ្លះ ប៉ុន្តែទោះជាយ៉ាងណា អភិបាលរាជធានីភ្នំពេញអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ។
លោក ឃួង ស្រេង ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌដង្កោចុះពិនិត្យមើលស្ថានភាពទឹកជំនន់ជាក់ស្ដែងនៅតាមបណ្ដោយសន្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញនាថ្ងៃទី២១ខែតុលាឆ្នាំ២០២៣។
លោក ឃួង ស្រេងលើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅត្រឹង ប៉ុន្តែទោះបីជាយ៉ាងក្តី លោកសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ។ គិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើអោយប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយរបស់កាកបាទក្រហមលម្ពុជានិងអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមកចែកជូនបងប្អូននៅពេលខាងមុខនេះ។
លោកក៏បានបញ្ជាក់ផងដែរថា ដោយសារទឹកហូរកាត់លើផ្លូវលេខ២១A ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទ ការធ្វើចរាចរណ៍ លើកំណាត់ផ្លូវមួយនេះជាបណ្ដោះអាសន្នសិន ចំពោះរថយន្តធំៗ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងអធ្យាស្រ័យ។
គួរបញ្ជាក់ផងដែរថា សង្កាត់ទាំង១០របស់ខណ្ឌដង្កោដែលបានទទួលរងការលិចលង់នេះ រួមមានសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ព្រៃស សង្កាត់ដង្កោ សង្កាត់ក្រាំងពង្រ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឺស សង្កាត់ស្ពានថ្ម និងសង្កាត់រលួស។ ប៉ុន្តែទោះបីជាយ៉ាងក្តី លោកឃួង ស្រេង បញ្ជាក់ថា សង្កាត់ដែលទទួលរងការលិចលង់ទាំង ១០នេះ មិនមានន័យថាបលិចទូទាំងសង្កាត់នោះទេ ពោលគឺគ្រាន់តែលិចមួយផ្នែកខ្លះនៃសង្កាត់ប៉ុណ្ណោះ៕