មនុស្សចំនួន ២៨ នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់

យ៉ាងហោចណាស់ មនុស្សចំនួន ២៨ នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់យ៉ាងគំហុកបង្កជាទឹកជំនន់ រួមទាំងការហូរនៃកំអែត្រជាក់ពីភ្នំភ្លើងមួយនាភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

ភ្នាក់ងាររុករក និងសង្គ្រោះ ប្រចាំប្រទេសឥណ្ឌូនេស៊ី បានចេញលិខិតប្រកាសមួយ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ បានបញ្ជាក់ថា ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះ បានកើតមានឡើងនៅក្នុងស្រុក Agam និង Tanag Datar នៃខេត្ត West Sumatra វេលាម៉ោងប្រមាណ ១០ កន្លះយប់ ថ្ងៃទី ១១ ខែឧសភា (ពេលវេលាក្នុងតំបន់) ក្រោយមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ហូរនាំទាំងកំអែត្រជាក់ពីលើភ្នំភ្លើង Merapi។ កំអែត្រជាក់នេះដែរ គឺជាផេះ ខ្សាច់ ឬ សារធាតុនៅតាមភ្នំភ្លើង ដែលត្រូវបានហូរចុះពីលើភ្នំភ្លើងមក។

លោក Abdul Malik ប្រធានផ្នែកសង្គ្រោះប្រចាំខេត្ត West Sumatra បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា មនុស្សចំនួន ២៨ នាក់បានស្លាប់ ដោយក្នុងនោះរួមមានក្មេងតូចអាយុ ៣ ឆ្នាំម្នាក់ និង ៨ ឆ្នាំម្នាក់។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះដែរ បានកើតឡើងត្រឹម ២ ខែក្រោយកោះមួយនេះជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង