យាយយ៉យ អួលដើម-ក សោកស្ដាយជាពន់ពេក ពេលរំឭកដល់រឿងសិល្បៈអាយ៉ៃ មិនទាន់មានអ្នកបន្តវេន

បើនិយាយដល់សិល្បៈអាយ៉ៃឆ្លងឆ្លើយ ទស្សនិកជនអ្នកគាំទ្រវិស័យសិល្បៈនៅកម្ពុជា ភាគច្រើនប្រាកដជានឹកឃើញមុនគេដល់ ដៃគូចម្រៀងអាយ៉ៃជើងចាស់ដ៏ល្បីល្បាញគឺលោក ព្រហ្ម ម៉ាញ និង អ្នកស្រី នួន សារី ហៅ យាយយ៉យ មិនខាន។

ភាពល្បីល្បាញផ្នែកសិល្បៈអាយ៉ៃរបស់សិល្បករជើងចាស់ដ៏មានកេរ្ដិ៍ឈ្មោះ ២ រូបនេះ មិនមែនត្រូវបានមហាជនអ្នកគាំទ្រស្រឡាញ់ចូលចិត្តតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែការពូកែប្រើថ្វីមាត់ដ៏មានវោហាររបស់សិល្បករជើងចាស់ទាំង ២ រូប បានល្បីសុសសាយដល់ប្រជាជនខ្មែរដែលររស់នៅក្រៅប្រទេសឯណោះ។

យ៉ាងណាមិញ មកដល់បច្ចុប្បន្ន យាយយ៉យ ក៏មានវ័យកាន់តែជ្រេ ហើយបើក្រឡេកទៅមើលក្មេងៗជំនាន់ក្រោយ ហាក់មិនទាន់ឃើញអ្នកណាមានទេពកោសល្យផ្នែកចម្រៀងអាយ៉ៃ ឬអាចបន្តវេនពីសិល្បករជំនាន់មុនបានឡើយ ដែលធ្វើឱ្យអ្នកស្រីអួលដើម-ក សោកស្ដាយជាពន់ពេក ពេលរំឭកដល់រឿងមួយនេះ ដោយហេតុថា សិល្បៈអាយ៉ៃនេះ ត្រូវទាមទារអ្នកមានទេពកោសល្យ ឆ្លាត និង ពូកែបារ៉ូលណាស់ ទើបអាចច្រៀងបាន។

យាយយ៉យ បានចូលរួមក្នុងកិច្ចសម្ភាសមួយ ហើយបានរៀបរាប់ទាំងក្ដុកក្ដួល ចង់ជ្រាបច្បាស់ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង