បវរកញ្ញារូបនេះ ត្រូវអ្នកគ្រូរបាំបរិហាកេរ្តិ៍ពេញបណ្ដាញសង្គមថា មានអត្តចរិតឈ្លើយ ប្រមាថដល់គ្រូរបាំបុរាណ
ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកំពុងផ្ទុះការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញអ្នកគ្រូរបាំដ៏មានទេពកោសល្យឈ្មោះ កញ្ញា ថៅ ពេជ្រអម្រិត បានបង្ហោះសារទម្លាយពីចរិតពិតរបស់បវរកញ្ញាម្នាក់។
ក្នុងនោះ អ្នកគ្រូរបាំរូបនេះ បង្ហោះឡើងក្នុងន័យតបផ្ញើទៅកាន់បវរកញ្ញាម្នាក់នោះ ដោយអ្នកគ្រូហាក់ខឹងសម្បាខ្លាំងទប់ចិត្តមិនបានចំពោះបវរកញ្ញារូបនោះ ដែលមានចរិតឈ្លើយ ចរិតតួឯក ប្រមាថមិនគោរពគ្រូរបាំ ដោយអ្នកគ្រូពុំធ្លាប់ជួបបែបនេះពីមុនមក ខណៈបានបង្រៀនសិស្សជាច្រើននាក់ជាង ១០ ឆ្នាំកន្លងមក។
សារនោះ អ្នកគ្រូរបាំ ចៅ ពេជ្រអម្រិត ក៏ពុំបានបង្ហាញច្បាស់ៗពីមុខមាត់របស់បវរកញ្ញារូបនោះឡើយ ដោយគ្រាន់តែរៀបរាប់ជុំវិញរឿងរ៉ាវរវាងអ្នកគ្រូ និង បវរកញ្ញារូបនោះ ព្រមទាំងទម្លាយសារខ្លះៗរបស់បវរកញ្ញារូបនោះនិយាយទៅកាន់អ្នកគ្រូ ដោយមានសម្ដីសំដៅមិនសមរម្យ មិនគោរពឱ្យតម្លៃក្នុងនាមជាគ្រូរបាំម្នាក់។
ទន្ទឹមនឹងនោះដែរ អ្នកគ្រូរបាំ ចៅ ពេជ្រអម្រិត ក៏បាននិយាយផ្ដាំទៅកាន់បវរកញ្ញារូបនោះ ដោយលើកយកបវរកញ្ញា កុយ អេនណា ធ្វើជាគំរូ ដែលនាងជាបវរកញ្ញាមួយរូបមានអត្តចរិតល្អគួរឱ្យស្រឡាញ់ មានភាពថ្លៃថ្នូរ និង ចេះគោរពឱ្យតម្លៃអ្នកជុំវិញខ្លួនស័ក្តិសមជាបវរកញ្ញាផងដែរ៕