ឆន សុវណ្ណារាជ និង ពេជ្រ សោភា ផ្អែមល្ហែមលើសពីមិត្តធម្មតាក៏ពិតមែន ប៉ុន្តែមហាជនមិនបានចម្លែកក្នុងចិត្តឡើយ ដោយអ្នកទាំងពីរត្រឹមជាមិត្តល្អ និង បងប្អូនល្អនឹងគ្នា
មហាជននិយមតាមដានសកម្មភាពរបស់តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា ច្បាស់ជាបានដឹងហើយពីទំនាក់ស្និទ្ធស្នាលរបស់អ្នកទាំងពីរ ដែលពួកគេរាប់អានគ្នាស្ទើរតែដូចបងប្អូនទៅហើយ។
ក្នុងនោះ គេបានសង្កេតឃើញថា លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា មិនត្រឹមតែមានភាពស្និទ្ធស្នាលក្នុងការងារនោះទេ តែជារឿយៗគេរមែងឃើញអ្នកទាំងពីរទៅណាមកណាជាមួយគ្នា និង តែងបង្ហោះរូបភាពផ្អែមល្ហែមនឹងគ្នាទៀតផង។
ជាការពិតណាស់ បើទោះជាសកម្មភាពបង្ហាញពីភាពផ្អែមល្ហែមលើសពីមិត្តធម្មតាក៏ពិតមែន ប៉ុន្តែមហាជនមិនបានចម្លែកក្នុងចិត្តឡើយ ដោយអ្នកទាំងពីរត្រឹមជាមិត្តល្អ និង បងប្អូនល្អនឹងគ្នាប៉ុណ្ណោះ ព្រោះកន្លងមក នៅពេលអ្នកទាំងពីរជួបបញ្ហាអ្វីនោះ ម្នាក់ៗតែងបង្ហោះសារលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តឱ្យគ្នាជានិច្ច។ ម្យ៉ាងវិញទៀត អ្នកនាង ពេជ្រ សោភា ក៏មានលោក ឆឹម សក្កដា ជាគូដណ្តឹងទៅហើយ៕