ឯកអគ្គរាជទូតកាតា ជូនបាល់ដល់សម្ដេចតេជោ ជាបាល់ប្រើក្នុងវគ្គផ្ដាច់ព្រ័តព្រឹត្តិការណ៍ World Cup 2022 អាហ្សង់ទីន និង បារាំង(វីដេអូ)

នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃប្រទេសកាតា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បន្ទាប់ពីបញ្ចប់ជំនួប ជំនួសឱ្យការខកខានមិនបានចូលរួមរបស់សម្តេចតេជោ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនបាល់ទាត់ដែលត្រូវបានប្រើនៅក្នុងការប្រកួតវគ្គចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ទុកជាអនុស្សាវរីយ៍។

សូមរំឭកផងដែរថា ក្នុងព្រឹត្តិការណ៍ World Cup ២០២២ កាតា គឺជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត គឺជាជំនួបរវាង បារាំង និងអាហ្សង់ទីន ដែលពេលនោះ អាហ្សង់ទីន បានយកឈ្នះបារាំងដោយបាល់ប៉េណាំងទី ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ២០២២៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង