អ្នកនាង ខ្ញុង បង្ហោះសារមួយ និយាយរៀបរាប់ពីជីវិតគ្រួសារប្ដីប្រពន្ធរបស់អ្នកនាង ហាក់កំពុងមានភាពរកាំរកូសនឹងគ្នា

មកដល់ពេលនេះ រយៈពេល ៤ ថ្ងៃហើយ ដែលអ្នកនាង ខ្ញុង និង ស្វាមី គឺលោក កៃដរ បានជួបទុក្ខដ៏ក្រៀមក្រំ ដោយបានបាត់បង់សមាជិកគ្រួសារគ្មានថ្ងៃត្រឡប់ គឺឪពុកបង្កើតរបស់លោក កៃដរ បានទទួលមរណភាព។

ដោយឡែក ខណៈទើបតែជួបទុក្ខដ៏សោកសៅនៃការបាត់បង់ឪពុកក្មេកប៉ុន្មានថ្ងៃ ស្រាប់តែ ថ្មីៗនេះ លើគណនីហ្វេសប៊ុករបស់អ្នកនាង ខ្ញុង បានធ្វើមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញអ្នកនាងបង្ហោះសារមួយ និយាយរៀបរាប់ពីជីវិតគ្រួសារប្ដីប្រពន្ធរបស់អ្នកនាង ហាក់កំពុងមានភាពរកាំរកូសនឹងគ្នា។

ក្នុងនោះ អ្នកនាង ខ្ញុង បានបង្ហោះរៀបរាប់ទាំងឈឺចាប់ថា ៖ «ឆ្អែតចិត្ត តូចចិត្ត ខូចចិត្ត អន់ចិត្ត បន្តទៀតក៏មិនដឹងសង្ឃឹមអី ខ្លួនឯងវាល្ងង់ ចងចាំមិនភ្លេចទេ ឈឺចាប់ណាស់ ជីវិតគ្រួសារការក្បាលដល់កន្ទេល ៨ ឆ្នាំមិនមានតម្លៃ ស្មើនឹងគេខលមកមួយនាទីបំផ្លាញគ្រួសារបាន»៕

អត្ថបទដែលជាប់ទាក់ទង