ម្រេចខ្មៅ ដែលជាផលិតផលកសិកម្មដំបូងរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិនចំនួន ៣០តោន
ភ្នំពេញ៖ កាលពីថ្ងៃទី ១០ និងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ម្រេចខ្មៅចំនួន ៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ប្រទេសចិន ចំនួន២កុងតៃន័រ នេះបើប្រភពរបស់ ផេកហ្វេសប៊ុកផ្លូវការរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក។
តាមប្រភពខាងលើ បានបញ្ជាក់ទៀតថា ម្រេចគឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន មិនត្រឹមតែប៉ុណ្ណោះ ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក