ជាកិត្តិយសដ៏ធំ សម្ដេចតេជោ ហ៊ុន សែន បានចងដៃមង្គលការ គូម៉ា និង ភរិយាដល់ទៅ ១ ម៉ឺនដុល្លារ
តារាចម្រៀងប្រុសសំឡេងផ្អែម គូម៉ា និង តារាសម្ដែង ម៉ៅ គឹមធីតា បានក្លាយជាប្ដីប្រពន្ធយ៉ាងពេញលេញតាមប្រពៃណីហើយ ដោយអ្នកទាំងពីរបានរៀបការដ៏ធំអធិកអធមមួយ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ បន្ទាប់ពីទាក់ទងមើលចិត្តថ្លើមគ្នាជាសង្សារអស់រយៈពេល ៧ ឆ្នាំ។
ពិធីមង្គលជ័យរបស់តារាប្រុសស្រីទាំងពីរដួងនេះ ឃើញថាមានសិល្បករ សិល្បការិនីជាច្រើនចូលរួម ហើយអ្វីដែលជាកិត្តិយសដ៏ធំមួយទៀតនោះ គឺសម្ដេចតេជោ ហ៊ុន សែន បានចងដៃកូនកំលោះកូនក្រមុំ ដល់ទៅ ១ ម៉ឺនដុល្លារឯណោះ។
យោងតាមការបង្ហោះរបស់លោក ប៉ែន ចំរុង ដែលបានទៅចូលរួមពិធីមង្គលការ គូម៉ា និង ភរិយា ផ្ទាល់បានឱ្យដឹងថា ៖ «សំខាន់ ការយប់មិញអត់ភ្លៀង ហេងសាហាវ បុណ្យខ្លាំងដល់ហើយប្អូនទាំងពីរ ហើយក៏សូមអបអរសាទរយ៉ាងក្រៃលែង សម្តេចពុកលោកចងដៃ ១ ម៉ឺនដុល្លារ ជោគជ័យហេងហេងគ្រប់ពេលវេលាណា»៕